ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី ២ ខែវិច្ឆិកា ថា កូរ៉េខាង ជើងប្រហែលជាបានផ្តល់មីស៊ីលផ្លោងរយៈចម្ងាយខ្លី និងមីស៊ីលប្រឆាំងយន្តហោះ ចល័តដល់ប្រទេស រុស្ស៊ី។
ការអះអាងចុងក្រោយរបស់អគ្គសេនាធិការចម្រុះ (JCS) បានកើតឡើងបន្ទាប់ពីការអះអាងរបស់សហរដ្ឋ អាមេរិកថា ទីក្រុងព្យុងយ៉ាងបានដឹកជញ្ជូនកុងតឺន័រជាង ១០០០ ដែលផ្ទុកសម្ភារៈយោធា និងគ្រាប់បែកទៅកាន់ ទីក្រុងម៉ូស្គូ។

មន្ត្រីយោធាបានប៉ាន់ប្រមាណថាកុងតឺន័រ និងអាវុធយុទ្ធភណ្ឌប្រហែល២០០០ត្រូវបានដឹកជញ្ជូនពីកំពង់ផែ Rajin ភាគឦសានរបស់ប្រទេសកូរ៉េខាងជើងទៅកាន់ទីក្រុង Vladivostok ភាគខាងកើតរបស់រុស្ស៊ី ដែលកើនឡើង យ៉ាងខ្លាំងពីកុងតឺន័រចំនួន១០០០ ដែលបង្ហាញដោយសេតវិមានកាលពីថ្ងៃទី១៣ខែតុលា ដោយដកស្រង់រូបភាព ពីផ្កាយរណបដែលបានថតនៅក្នុង ខែកញ្ញា។
មន្ត្រីមិនបញ្ចេញឈ្មោះរូបនេះក៏សន្មតថា កូរ៉េខាងជើងបានផ្តល់កាំភ្លើងធំដល់រុស្ស៊ីដើម្បីជួយ ក្រុងម៉ូស្គូក្នុង សង្គ្រាមអ៊ុយក្រែន។
ទីភ្នាក់ងារនេះបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់មួយរូបថា មានការចង្អុលបង្ហាញអំពីការផ្គត់ផ្គង់អាវុធរបស់ កូរ៉េខាងជើងដល់ប្រទេសរុស្ស៊ីចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២ ហើយការជួញដូរអាវុធតាមរយៈផ្លូវសមុទ្រ បានកើនឡើងនៅក្នុងខែសីហាមិនយូរប៉ុន្មានមុនពេលដំណើរទស្សនកិច្ចរបស់លោកគីម ជុងអ៊ុន ទៅប្រទេស រុស្ស៊ី៕