សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានចាប់ផ្តើមដោយការបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់កាលពីថ្ងៃទី7 ខែតុលា បានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ ហើយវាក៏អាចមានលទ្ធភាពរីករាល ដាលទៅជាជម្លោះ អន្តរជាតិ ដែលបណ្តាលឱ្យមានការថប់បារម្ភជាសកលផងដែរ។ រដ្ឋាភិបាល និងអង្គការអន្តរជាតិជាច្រើន បាននឹងកំពុងអំពាវនាវឱ្យបញ្ចប់ជម្លោះតាមរយៈសេចក្តីថ្លែងការណ៍ជាផ្លូវការ។

នៅថ្ងៃទី12, អង្គការ វប្បធម៌ឋានសួគ៌ សន្តិភាពពិភពលោក ការស្ដារឡើងវិញនៃពន្លឺ (HWPL) ដែលជាអង្គការ ក្រៅរដ្ឋាភិបាលអន្តរជាតិ ដែលមានទីស្នាក់ការនៅប្រទេសកូរ៉េខាងត្បូង និងមានទំនាក់ទំនងជាមួយក្រុម ប្រឹក្សា សេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលទីក្រុងសេអ៊ូល បានចេញសេចក្តីថ្លែងការណ៍ មួយទាក់ទងនឹងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស។ នេះគឺជាសេចក្តីថ្លែងការណ៍ទីបីរបស់ HWPL ដែលអំពាវនាវ ឱ្យមានសន្តិភាព បន្ទាប់ពីសេចក្តីថ្លែងការណ៍ផ្លូវការរបស់ HWPL ស្តីពីវិបត្តិសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា ក្នុងខែមីនា ឆ្នាំ2021 និងសេចក្តីថ្លែងការណ៍ស្តីពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក្នុងឆ្នាំ2022។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ HWPL បាននិយាយថា ’វាបង្ហាញយ៉ាងច្បាស់ថា ជនរងគ្រោះនៃសង្គ្រាម គឺជា ពលរដ្ឋស្លូតត្រង់ ហើយប្រជាពលរដ្ឋទាំងអស់នៅជុំវិញពិភពលោក គឺកំពុងឃើញហេតុការណ៍នេះ ក្នុងពេល ជាក់ស្តែង។ ហើយប្រសិនបើយើងមិនបញ្ឈប់សង្គ្រាមដែលមិនសមហេតុផលនេះភ្លាមៗ នោះមនុស្សរាប់ម៉ឺន នាក់នឹងនៅតែ ជាជនរងគ្រោះនៃសង្គ្រាម ហើយគ្មាននរណាម្នាក់អាចទូទាត់សងសម្រាប់ភាពអស់ សង្ឃឹមដ៏ ក្រៀមក្រំនោះបានទេ”។

លើសពីនេះ “យើងជំរុញឱ្យភាគីទាំងពីរ នៅក្នុងសង្គ្រាមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពប្រដាប់អាវុធ ហើយ ធ្វើការ ការពារប្រជាពលរដ្ឋ និងចាត់វិធានការយ៉ាងសកម្ម ដើម្បីជួសជុលការខូចខាត និងបង្កើតនូវសន្តិភាព។ មួយវិញទៀត យើងក៏ជំរុញឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិចាត់វិធានការចាំបាច់ឱ្យបានឆាប់ រហ័ស ដូចជា ការសម្រុះសម្រួលដោយសន្តិភាព និងជំនួយមនុស្សធម៌ ដើម្បីឱ្យភាគីទាំងពីរ អាចធ្វើការសន្ទនា គ្នាបាន”។
នៅថ្ងៃទី14 ខែមីនា ឆ្នាំ2016 អង្គការ HWPL រួមជាមួយអ្នកជំនាញច្បាប់អន្តរជាតិមកពី 15ប្រទេស បានធ្វើ សេចក្តីព្រាង និងប្រកាស ’សេចក្តីប្រកាសសន្តិភាព និងការបញ្ឈប់សង្គ្រាម” (DPCW) ដែលជា ច្បាប់អន្តរជាតិ សម្រាប់សន្តិភាព។ សេចក្តីប្រកាសនេះស្នើឱ្យមានកិច្ចសហប្រតិបត្តិការ រវាងប្រទេសនានា និងការចូលរួម របស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ជម្លោះ និងសម្របសម្រួល តាមវិធីសាស្រ្តវប្បធម៌ ដើម្បីសន្តិភាព។ តាមរយៈ សកម្មភាពសន្តិភាពនៅក្នុងប្រទេសជាង 170 HWPL កំពុងបញ្ជាក់ផែនការសកម្មភាព ដើម្បីកសាងពិភព លោកសន្តិភាព តាមរយៈវិធីសាស្រ្តស្ថាប័ន ដែលអនុវត្តចំពោះសហគមន៍អន្តរជាតិ និងលើកកម្ពស់ការយល់ ដឹងអំពីសន្តិភាពក្នុងចំណោមសាធារណជន។

សេចក្តីថ្លែងការណ៍ពេញលេញអាចរកបាននៅលើគេហទំព័រផ្លូវការរបស់ HWPL (www.hwpl.kr).