Wednesday, June 25, 2025
Homeព័ត៌មានអន្តរជាតិលោកអេដូហ្គែន៖លោកខាងលិច បិទភ្នែកមើល​ការ​បង្ហូរ​ឈាម​នៅហ្គាហ្សា​ ខណៈហាម៉ាស​ ទាមទារ​​​លក្ខខណ្ឌដើម្បីដោះលែងចំណាប់ខ្មាំង

លោកអេដូហ្គែន៖លោកខាងលិច បិទភ្នែកមើល​ការ​បង្ហូរ​ឈាម​នៅហ្គាហ្សា​ ខណៈហាម៉ាស​ ទាមទារ​​​លក្ខខណ្ឌដើម្បីដោះលែងចំណាប់ខ្មាំង

លោកអេដូហ្គែន ប្រធានាធិបតី តួកគី បាននិយាយថាវាគឺជារឿងមួយ គួរឱ្យសោកស្ដាយខ្លាំងណាស់នៅ​ពេលដែលបណ្តាប្រទេសលោកខាងលិចបានផ្តល់ការគាំទ្រដោយគ្មានលក្ខខណ្ឌសម្រាប់ការវាយប្រហារទាំងនេះជាជាងការអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែលអនុវត្តការអត់ធ្មត់។ លោកបានបន្ថែមថាក្នុងរយៈពេល១៩ថ្ងៃ ពួកគេបានព្រងើយកន្តើយចំពោះសិទ្ធិជាមូលដ្ឋាននៃជីវិតរបស់ប្រជាជនដែលត្រូវសម្លាប់និងជិះជាន់នៅតំបន់ហ្គាហ្សា ដោយមិនយកចិត្តទុកដាក់ទៅលើសេចក្តីប្រកាសរបស់ពួកគេស្តីពីសិទ្ធិមនុស្ស និងសេរីភាព។ ប្រធានាធិបតីតួកគីលោកអេដូហ្គេនបានសង្កត់ធ្ងន់នៅក្នុងសុន្ទរកថារបស់លោកដោយសុំអង្វរពួកគេតើពួកគេបានភ្លេចអំពីសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សដែរឬទេ?តើវាច្រើនពេកទេក្នុងការសុំមើលគោលការណ៍របស់ខ្លួន? ។

ហាម៉ាសៈ គ្មានការដោះលែងចំណាប់ខ្មាំង បើគ្មានបទឈប់បាញ់

សមាជិកនៃគណៈប្រតិភូហាម៉ាសដែលមកទស្សនកិច្ចនៅរុស្ស៊ីនិយាយថាក្រុមរបស់លោកនឹងមិនអាចដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការវាយប្រហារដែលចាបប់ផ្តើមតាំងពីថ្ងៃទី៧ខែតុលារហូតដល់មានបទឈប់បាញ់នៅហ្គាហ្សា។

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន៧០២៨ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល​ចាប់តាំងពីថ្ងៃទី៧ខែតុលាខណៈដែលអ៊ីស្រាអែលសន្យាថានឹងបន្តការវាយឆ្មក់ចូលទៅក្នុងទឹកដីប៉ាឡេស្ទីន។ មនុស្សជាង ១៤០០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសមកលើអ៊ីស្រាអែល។

យោធាអ៊ីស្រាអែល បន្តវាយប្រហារក្នុងតំបន់ហ្គាហ្សា

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា កងទ័ពអ៊ីស្រា​អែល​បានធ្វើ ការវាយឆ្មក់តាមគោលដៅជាច្រើន នៅខាងក្នុងតំបន់ហ្គាហ្សាសម្រាប់យប់ទីពីរជាប់ៗគ្នា មុនពេល​ដកចេញ។

វីដេអូដែលចេញផ្សាយដោយ IDF បានបង្ហាញរថក្រោះ និងរថពាសដែកដែលកំពុងធ្វើដំណើរនៅលើ​ផ្លូវក្បែរដី​កសិកម្ម ក៏ដូចជាការវាយប្រហារលើអគារ និងតំបន់បើកចំហ។

IDF បាននិយាយថា ការវាយឆ្មក់ដែលរួមមានយន្តហោះ និងការវាយប្រហារដោយកាំភ្លើងធំនៅក្នុងសង្កាត់ Shaja’iyah បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស រួមទាំងទីតាំងបាញ់មីស៊ីលប្រឆាំង​រថក្រោះ បញ្ជាការយោធា និងមជ្ឈមណ្ឌលគ្រប់គ្រង ព្រមទាំងភេរវករហាម៉ាស ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល កំពុងរៀបចំសង្គ្រាមដំណាក់កាលទី២

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាល​ពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលកំពុងរៀបចំសម្រាប់ដំណាក់កាលបន្ទាប់ នៅក្នុងសង្គ្រាមរបស់ខ្លួន​ប្រឆាំងនឹង​ក្រុមហាម៉ាស និងបានបន្ថែមថានៅមានតំណាកកាលច្រើនទៀត។

ការអត្ថាធិប្បាយរបស់លោកGallant បានបន្ទរតាមសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីណេតាន់ យ៉ាហ៊ូ​កាលពីថ្ងៃពុធដែលលោកបាននិយាយថា អ៊ីស្រាអែលកំពុងទម្លាក់ភ្លៀងនរកលើក្រុមហាម៉ាសនិង កំពុងរៀបចំ​សម្រាប់ការលុកលុយលើដី។

លោកGallantបានរំលឹកឡើងវិញពីប្រសិទ្ធភាពនៃការវាយប្រហាររបស់អ៊ីស្រាអែលដ៍សាហាវលើតំបន់ហ្គាហ្សា ហើយបាននិយាយថា ក្នុងរយៈពេល២៤ ម៉ោងនៃការវាយប្រហាររបស់ពួកហាម៉ាសកងកម្លាំង​អ៊ីស្រាអែលបានប្តូរ​ទៅការវាយលុកដោយការវាយប្រហារតាមអាកាស។លោក Gallant បាននិយាយថា កងកម្លាំងអ៊ីស្រាអែល និងអាជ្ញាធរសន្តិសុខនឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីនាំយកចំណាប់ខ្មាំងដែលក្រុមហាម៉ាស់​ចាប់បានមក​វិញ ៕

RELATED ARTICLES