ថ្លែងនៅចំពោះមុខពលរដ្ឋអាមេរិកពីវិមានពងក្រពើ ដោយប្រកាសភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក ដើម្បីរក្សាពិភពលោករួមគ្នា ប្រធានាធិបតី ចូបៃដិន បានប្រាប់ពលរដ្ឋរបស់ខ្លួនថាប្រទេសនេះត្រូវតែពង្រឹង ការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន និងអ៊ីស្រាអែល នៅក្នុងពាក់កណ្តាលនៃសង្រ្គាមផ្សេងគ្នា ដែលមិនអាច ទាយទុកជាមុនបាន និងបង្ហូរឈាម។
ដោយទទួលស្គាល់ថាជម្លោះទាំងនេះហាក់ដូចជានៅវែងឆ្ងាយតទៅទៀតលោកបៃដិនបានទទូចនៅក្នុងសុន្ទរកថាពីការិយាល័យពងក្រពើដ៏កម្រថាសង្គ្រាមទាំងពីរនៅតែសំខាន់សម្រាប់សន្តិសុខជាតិរបស់អាមេរិកហើយលោករៀបចំស្នើសុំសភាសម្រាប់ជំនួយយោធារាប់ពាន់លានដុល្លារសម្រាប់ប្រទេសទាំងពីរនេះ។
លោក បៃដិនបាននិយាយថា ប្រវត្តិសាស្ត្របានបង្រៀនយើង នៅពេលដែលពួកភេរវករមិនបង់ថ្លៃសម្រាប់ ភាពភ័យខ្លាចរបស់ពួកគេនៅពេលដែលជនផ្តាច់ការមិនបង់ថ្លៃសម្រាប់ការឈ្លានពានរបស់ពួកគេ ពួកគេ បណ្តាលឱ្យមានភាពវឹកវរ ការស្លាប់ និងការបំផ្លិចបំផ្លាញកាន់តែច្រើនហើយការចំណាយ និងការគំរាមកំហែង ដល់អាមេរិកនិងពិភពលោកនៅតែបន្តកើនឡើង។
សុន្ទរកថារបស់លោកបៃបានឆ្លុះបញ្ចាំងពីទិដ្ឋភាពទូលំទូលាយនៃកាតព្វកិច្ចរបស់សហរដ្ឋអាមេរិកនៅបរទេស នៅតែ គាត់ប្រឈមមុខនឹងការតស៊ូនយោបាយនៅក្នុងស្រុកចំពោះការផ្តល់មូលនិធិបន្ថែម។ គាត់ត្រូវបានគេរំពឹងថានឹងស្នើសុំចំនួន ១០៥ពាន់លានដុល្លារនៅថ្ងៃសុក្ររួមបញ្ចូលទាំង៦០ពាន់ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនដែលភាគច្រើននឹងបំពេញបន្ថែមឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិកដែលបានផ្តល់ឱ្យមុន។
នៅក្នុងកញ្ចប់ថវិកានេះ ១៤ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល១០ ពាន់លានដុល្លារសម្រាប់កិច្ចខិតខំប្រឹង ប្រែងមនុស្សធម៌ដែលមិនបានបញ្ជាក់១៤ពាន់លានដុល្លារសម្រាប់ការគ្រប់គ្រងព្រំដែនអាមេរិក-ម៉ិកស៊ិក និងការប្រយុទ្ធប្រឆាំងនឹងការជួញដូរ និង ៧ពាន់លានដុល្លារសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលរួមមានតៃវ៉ាន់។លោកបៃដិនបាននិយាយថាវាគឺជាការវិនិយោគដ៏ឆ្លាតវៃដែលនឹងបង់ភាគលាភសម្រាប់សន្តិសុខអាមេរិកជាច្រើនជំនាន់។

លោកបៃដិន៖អាមេរិកត្រូវតែឈ្នះក្រុមហាម៉ាសនិងពូទីន
លោកបៃដិនបានប្រដូចក្រុមហាម៉ាស់និងលោកពូទីនតំណាងឱ្យការគំរាមកំហែងផ្សេងៗគ្នាប៉ុន្តែពួកគេចែករំលែករឿងនេះដូចគ្នា។ពួកគេទាំងពីរចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យប្រទេសដែលនៅជិតខាងទាំងស្រុង។ប្រសិនបើយើងមិនបញ្ឈប់ការចង់បានអំណាច និងការគ្រប់គ្រងរបស់ពូទីននៅអ៊ុយក្រែនទេ គាត់នឹងមិនកំ ណត់ខ្លួនឯងចំពោះអ៊ុយក្រែនទេ។
លោកបៃដិនបានសង្កត់ធ្ងន់ថាមិនមានអាទិភាពខ្ពស់សម្រាប់ខ្ញុំជាងសុវត្ថិភាពរបស់ជនជាតិអាមេរិកដែលជាប់ជាចំណាប់ខ្មាំងទេ។លោកក៏បានលើកឡើងពីមនោសញ្ចេតនាទូទៅដែលជម្លោះទាំងពីរមានអារម្មណ៍នៅឆ្ងាយចំពោះជនជាតិអាមេរិកជាច្រើនដោយនិយាយថា “ការធ្វើឱ្យប្រាកដថាអ៊ីស្រាអែល និងអ៊ុយក្រែនទទួលបានជោគជ័យវាជារឿង សំខាន់សម្រាប់សន្តិសុខជាតិរបស់អាមេរិក។
ភារកិច្ចចុងក្រោយរបស់ខ្ញុំគឺដើម្បីពន្យល់ពីមូលហេតុដែលការផ្តល់ជំនួយដែលមានសក្តានុពលរាប់ពាន់លានដល់អ៊ីស្រាអែលនិងអ៊ុយក្រែនមានសារៈសំខាន់សម្រាប់ជនជាតិអាមេរិកក្នុងការគាំទ្រ។លោកប្រធានាធិបតីបាន និយាយថា ភេរវករ និងជនផ្តាច់ការត្រូវការ “បង់ថ្លៃ”។
តើអាមេរិក ផ្តល់ឲ្យអ៊ីស្រាអែល និងអ៊ុយក្រែនប៉ុន្មាន?
អ៊ីស្រាអែលគឺជាប្រទេសដែលទទួលបានជំនួយយោធាច្រើនជាងគេបំផុតពីសហរដ្ឋអាមេរិកចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។
រហូតមកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន ១៥៨ពាន់លានដុល្លារដល់អ៊ីស្រាអែលជាជំនួយ ទ្វេភាគី និងថវិកាយោធា ។នេះបើយោងតាមសេវាស្រាវជ្រាវសភា ដែលជាវិទ្យាស្ថានស្រាវជ្រាវគោលនយោ បាយសាធារណៈនៃសភាសហរដ្ឋអាមេរិក។
នៅឆ្នាំ២០២៣សហរដ្ឋអាមេរិកបានត្រៀមថវិកាចំនួន ៣,៨ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល ក្នុងការផ្តល់ ហិរញ្ញប្បទានយោធា។ នេះគឺជាផ្នែកនៃកិច្ចព្រមព្រៀងរយៈពេល ១០ ឆ្នាំដែលបានចុះហត្ថលេខាក្នុង អំឡុង ពេលរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ាដែលបានសន្យាថា នឹងផ្តល់ជំនួយយោធា ចំនួន៣៨ ពាន់លានដុល្លារដល់អ៊ីស្រាអែលពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៨។
ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនបានចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ ២០២២ រដ្ឋបាលរបស់លោកចូ បៃដិន និងសភា សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ៧៥ ពាន់លានដុល្លារដល់អ៊ុយក្រែន ដោយគ្របដណ្តប់លើជំនួយ មនុស្ស ធម៌ ហិរញ្ញវត្ថុ និងយោធា ។នេះបើយោងតាមវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក ដែលជាវិទ្យាស្ថាន ស្រាវជ្រាវអាល្លឺម៉ង់។ ប្រហែល៦០% នៃចំនួននេះគឺទាក់ទងនឹងយោធា ដូចជាសម្រាប់ជំនួយអាវុធ និងសន្តិ សុខជាដើម។
ចិន ត្រៀមខ្លួនធ្វើការជាមួយរុស្ស៊ីចរចាសន្តិភាពបញ្ចប់ជម្លោះអ៊ីស្រាអែល-ហាម៉ាស
ប្រេសិតពិសេសរបស់ចិនទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ា លោក Zhai Jun បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិន និងរុស្ស៊ី ចែករំលែកជំហរដូចគ្នាចំពោះបញ្ហាប៉ាឡេស្ទីន បន្ទាប់ពីជួបជាមួយសមភាគី រុស្ស៊ី នៅទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV លោក Zhai បាននិយាយថាចិននិងរុស្ស៊ីមានជំហរ ដូចគ្នាចំពោះ បញ្ហារបស់ប៉ាឡេស្ទីនហើយប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការរក្សាទំនាក់ទំនង និងការសម្រប សម្រួលជាមួយសហព័ន្ធរុស្ស៊ី ដើម្បីធ្វើយ៉ាងណាឱ្យស្ថានការណ៍កាន់តែត្រជាក់កាន់តែឆាប់ តាមដែលអាចធ្វើ ទៅបាន។

ប្រទេសចិនបានស្តីបន្ទោសជម្លោះលើការពិតដែលថាសិទ្ធិជាតិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីនមិនត្រូវបានធានា ទូរទស្សន៍ CCTV បានរាយការណ៍ដោយដកស្រង់សំដី Zhai ។
លោកក៏បាននិយាយផងដែរថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយរុស្ស៊ី ដើម្បីដើរតួនាទី វិជ្ជមានក្នុងការបន្តការចរចាសន្តិភាពរវាងភាគីទាំងពីរដោយបន្ថែមថាទីក្រុងប៉េកាំងខូចចិត្តដោយសារចំនួនជនស៊ីវិលស្លាប់បាត់បង់ជីវិត នៅក្នុងជម្លោះ។ សមភាគីរុស្ស៊ីរបស់លោក Mikhail Bogdanov បាននិយាយថា សហព័ន្ធរុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយប្រទេសចិនដើម្បីលើកកម្ពស់បទឈប់បាញ់ដំបូង និងបញ្ឈប់ការប្រយុទ្ធគ្នារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល និងដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់ការវិលត្រឡប់ ទៅរកផ្លូវត្រូវលើបញ្ហាប៉ាឡេស្ទីន៕