អ៊ីស្រាអែល បានបង្កើនការវាយលុកតាមអាកាសទៅលើតំបន់ហ្គាហ្សា បន្ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍ទី ១៩តុលា បើទោះជាមេដឹកនាំប្រទេសនេះកំពុងស្វាគមន៍ នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ដែលបានមក បំពេញទស្សនកិច្ចដើម្បីបង្ហាញពីការគាំទ្រសម្រាប់សង្គ្រាមប្រឆាំងនឹង ក្រុមហាម៉ាសដូចគ្នាទៅនឹងដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូបៃដិនដែលទើបតែបានចាកចេញពីទីក្រុងTel Aviv នៅថ្ងៃនេះ។នៅក្នុងដំណើរទស្សនកិច្ចនេះនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានជួបជាមួយប្រធា នាធិបតីអ៊ី ស្រាអែលលោក Isaac Herzog ។នេះបើយោងតាមអ្នកនាំពាក្យ Downing Street ។

អ្នកនាំពាក្យបាននិយាយថាលោកSunak បានសម្តែងការរំលែកទុក្ខផ្ទាល់ខ្លួនចំពោះការបាត់បង់ ជីវិតដ៏គួរឱ្យ រន្ធត់នៅក្នុងប្រទេសអ៊ីស្រាអែលជាលទ្ធផលនៃអំពើភេរវកម្មរបស់ក្រុមហាម៉ាសនិងបានរំលឹកឡើងវិញថាចក្រភពអង់គ្លេសឈរក្នុងសាមគ្គីភាពជាមួយអ៊ីស្រាអែល និងជឿជាក់យ៉ាងមុតមាំលើសិទ្ធិរបស់ប្រទេសក្នុងការការ ពារខ្លួនស្របតាមច្បាប់អន្តរជាតិ។
អ្នកនាំពាក្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Sunak និងHerzog បានយល់ព្រមលើសារៈសំខាន់ នៃការទទួលបានជំនួយមនុស្សធម៌ជាបន្ទាន់ដល់ប្រជាជនប៉ាឡេស្ទីនធម្មតានៅក្នុងតំបន់ Gaza ដែលកំពុង រងទុក្ខ ។
ជាមួយគ្នានេះដែរលោកក៏បានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោកណេតាន់យ៉ាហ៊ូ ផងដែរ។ ក្នុងជំនួបនេះ លោកSunak បាននិយាយថា យើងចង់ឱ្យអ្នកឈ្នះសង្គ្រាមនេះ។
Sunak បន្តថាខ្ញុំមានមោទនភាពដែលបានឈរនៅទីនេះជាមួយអ្នកក្នុងម៉ោងងងឹត បំផុតរបស់អ៊ីស្រាអែល ក្នុងនាមជាមិត្តរបស់អ្នក។យើងនឹងឈរជាមួយអ្នកដោយសាមគ្គីភាព យើងនឹងឈរជាមួយប្រជាជនរបស់អ្នក។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូបានប្រាប់លោក Rishi Sunak ថា អង់គ្លេសបានប្រយុទ្ធ ជាមួយពួកណាស៊ីកាលពី៨០ ឆ្នាំមុន ហើយ ហាម៉ាសគឺជាពួកណាស៊ីថ្មី។លោកបានថ្លែងថា៖ «យើងត្រូវតែ ប្រយុទ្ធជាមួយពួកគេ៕