អាមេរិកបញ្ជូននាវានិងយន្តហោះចម្បាំងទៅការពារសម្ព័ន្ធមិត្ត អ៊ីស្រាអែលរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បាននិយាយថាសហរដ្ឋអាមេរិកបានបញ្ជូននាវានិងយន្តហោះយោធាជាច្រើនគ្រឿងទៅកាន់តំបន់ជិតប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្រ ដោយទីក្រុងវ៉ាស៊ីនតោនជឿថា ការវាយប្រហារដ៏សាហាវរបស់ពួកហាម៉ាស់អាចនឹងត្រូវបានជំរុញឱ្យរំខានដល់ការធ្វើឱ្យប្រក្រតីភាពនៃទំនាក់ទំនងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត។

លោក Lloyd Austin បាននិយាយថា នាវាផ្ទុកយន្តហោះ USS Gerald R Ford នាវាផ្ទុកមីស៊ីល និងនាវាពិឃាតបំពាក់មីស៊ីល ៤គ្រឿងកំពុងធ្វើដំណើរទៅកាន់តំបន់ជិតប្រទេសអ៊ីស្រាអែល។លោកបាននិយាយថាយន្តហោះចម្បាំងក៏នឹងត្រូវបញ្ជូនផងដែរ។
លោក Austin ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកក៏បានចាត់វិធានការដើម្បីបង្កើនកងយន្តហោះចម្បាំង F-35, F-15, F-16 និង A-10 របស់កងទ័ពអាកាសអាមេរិកនៅក្នុងតំបន់។ លោកថា សហរដ្ឋអាមេរិកក៏នឹងផ្តល់អាវុធដល់អ៊ីស្រាអែលផងដែរ។
ប្រធានាធិបតីអាមេរិកចូបៃដិនបានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យថា ជំនួយបន្ថែមសម្រាប់កងកម្លាំងការពារអ៊ីស្រាអែលកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលហើយអ្វីៗជាច្រើនទៀតនឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ អនុប្រធានាធិបតីអាមេរិកលោកស្រីកាម៉ាឡា ហារីស ក៏បានជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog ផងដែរ។
យោងតាមCNNបានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់សំណេររបស់សហរដ្ឋអាមេរិកថាយ៉ាងហោចណាស់មានជនជាតិអាមេរិកបីនាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនេះ៕