អាជ្ញាធរអាកាសចរណ៍ស៊ីវិលបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសហ្វីលីពីនបានដាក់អាកាស យានដ្ឋាន ចំនួន៤២កន្លែងឲ្យស្ថិតនៅលើការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីមានការព្រមានជាបន្តបន្ទាប់ថាគ្រាប់បែកអាចត្រូវបានបំផ្ទុះនៅលើយន្តហោះ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃបាង កកប៉ុស្តិ៍កាលពីល្ងាចថ្ងៃ សុក្រទី៦ តុលា។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន (CAAP) បាននិយាយនៅក្នុងការណែនាំប្រព័ន្ធផ្សព្វផ្សាយថា វិធាន ការសន្តិសុខដែលត្រូវបានពង្រឹងជាបន្ទាន់ហើយវា កំពុងត្រូវបានអនុវត្តនៅទូទាំង អាកាសយានដ្ឋានពា ណិជ្ជកម្មហ្វីលីពីនទាំងអស់។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន (CAAP) បាននិយាយនៅក្នុងការណែ នាំប្រព័ន្ធផ្សព្វផ្សាយ ដោយបន្ថែមការព្រមានកំពុងត្រូវបានផ្ទៀងផ្ទាត់។ភ្លាមៗនោះវាមិនច្បាស់ទេថាតើពេលណាការគំរាមកំហែងដែលមកតាមរយៈអ៊ីមែលត្រូវបានចេញ។ការព្រមាននោះបាននិយាយថាជើងហោះហើរដែលត្រូវបានកំណត់អត្តសញ្ញាណគឺធ្វើដំណើរទៅកាន់ Cebu, Bicol, Davao និង Palawan ៕