ប្រទេសចិនបានថ្កោលទោសចំពោះបេសកកម្មរបស់នាវាហ្វីលីពីនចំនួនបួនគ្រឿងដើម្បីផ្គត់ផ្គង់កងទ័ពហ្វីលីពីនឡើងវិញលើដែនសមុទ្រចិនខាងត្បូងដែលមានជម្លោះ ដោយនិយាយថា នាវាទាំងនោះបានចូលទៅក្នុងដែនទឹករបស់ខ្លួននៅក្នុងប្រជុំកោះ Spratly ដោយគ្មានការអនុញ្ញាតពីខ្លួន។ការថ្កោលទោសរបស់ចិនបានកើតឡើងបន្ទាប់ពីហ្វីលីពីនបាននិយាយនៅថ្ងៃពុធ ទី៤ ខែតុលា ថាខ្លួនបានបញ្ជូននាវាផ្គត់ផ្គង់ដោយជោគជ័យដល់កងទ័ពរបស់ខ្លួនដែលឈរជើងលើនាវាដឹកជញ្ជូនសម័យសង្គ្រាមលោកលើកទី២ ហើយត្រូវបានប្រែក្លាយទីតាំងយោធានៅលើដែនអាកាស បើទោះបីជាមានការប៉ុនប៉ងដោយឆ្មាំឆ្នេរសមុទ្ររបស់ចិនដើម្បីរារាំងក៏ដោយ។

តំបន់នេះត្រូវបានគេស្គាល់ថា Ayungin ក្នុងប្រទេសហ្វីលីពីន ខណៈដែលប្រទេសចិនហៅវាថាថ្មប៉ប្រះទឹក Renai Reef ។ វាក៏ត្រូវបានគេស្គាល់ផងដែរថាជា Second Thomas Shoal វាមានចម្ងាយ ១០៩ គីឡូម៉ែត្រពីកោះ Palawan ប្រទេសហ្វីលីពីន។
អ្នកនាំពាក្យឆ្មាំសមុទ្រចិន លោក Gan Yu បាននិយាយនៅនៅលើគេហទំព័ររបស់ខ្លួនថា នាវាផ្គត់ផ្គង់ហ្វីលីពីននិងនាវាឆ្មាំឆ្នេរសមុទ្រពីរបានចូលដែនទឹក… នៅក្នុងប្រជុំកោះ Nansha របស់ប្រទេសចិន ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន ។
ឆ្មាំឆ្នេរសមុទ្រចិនបានបន្តថាខ្លួនបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ខប្រឆាំងចំពោះការដឹកជញ្ជូនសម្ភារៈរបស់ហ្វីលីពីនខុសច្បាប់ទៅកាន់កប៉ាល់ដែលនៅលើឆ្នេរដោយខុសច្បាប់។ចិន បានប្រាប់ហ្វីលីពីនឲ្យអូសកប៉ាល់ចេញ ប៉ុន្តែក្រុងម៉ានីលបានច្រានចោលការទាមទារនេះ។

ក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន (NSC) បាននិយាយថា ការផ្គត់ផ្គង់ឡើងវិញនិងបេសកកម្មប្តូរវេនរបស់ខ្លួនត្រូវបានបញ្ចប់ ទោះបីជាមានការប៉ុនប៉ងដោយឆ្មាំសមុទ្រចិន និងកងជីវពលដែនសមុទ្រចិនជាច្រើនលើកដើម្បីយាយី និងជ្រៀតជ្រែកក៏ដោយ។ NSC បាននិយាយថា បេសកកម្មទាំងនេះគឺជាការអនុវត្តស្របច្បាប់នៃមុខងាររដ្ឋបាលរបស់រដ្ឋាភិបាលហ្វីលីពីន៕