Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិតើទៅរួចទេសំណើលោក Matt Gaetz បណ្តេញ ប្រធានសភាអាមេរិក ចេញពីតំណែង ?

តើទៅរួចទេសំណើលោក Matt Gaetz បណ្តេញ ប្រធានសភាអាមេរិក ចេញពីតំណែង ?

លោក Matt Gaetz សមាជិកសភាស្តាំនិយមមួយរូបកំពុងស្វែងរកការគាំទ្រដើម្បីដកប្រធានសភាតំណាងរាស្រ្ត លោកKevin McCarthy ចេញពីតំណែង។

លោកMatt Gaetz អ្នកតំណាងរាស្រ្តមកពីរដ្ឋ Florida និងអ្នកស្មោះត្រង់ជាមួយលោកដូណាលត្រាំ បានចូល ប្រជុំដំណោះស្រាយមួយពីសភាកាលពីល្ងាចថ្ងៃចន្ទដើម្បីបោះឆ្នោតដកតំណែងលោក Kevin McCarthy ដែល ទំនងជានឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។

លោកGaetzបានប្រាប់អ្នកកាសែតនៅខាងក្រៅវិមានកាពីតូលថា ខ្ញុំមានសមាជិកគណបក្ស សាធារណរដ្ឋគ្រប់ គ្រាន់ សម្រាប់ធ្វើរឿងនេះនៅសប្តាហ៍ក្រោយ ។រឿងមួយក្នុងចំណោមរឿងពីរនឹងកើតឡើង។លោកKevin McCarthy នឹងមិនធ្វើជាប្រធានសភា ឬគាត់នឹងក្លាយជាប្រធានសភាដែលធ្វើការ តាមការពេញចិត្តរបស់គណ បក្សប្រជាធិបតេយ្យ។

McCarthyបានឆ្លើយតបប៉ុន្មាននាទីក្រោយមកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ធ្វើវាទៅ។លោកGaetz ដែលបានប៉ះទង្គិចជាមួយ McCarthy អស់ជាច្រើនខែ បានតបតវិញភ្លាមៗដោយបង្ហោះថា ទើបតែធ្វើហើយ។ភាពតានតឹងរវាងគណបក្សសាធារណរដ្ឋទាំងពីរបានផ្ទុះឡើងកាលពីចុងសប្តាហ៍បន្ទាប់ពីប្រធានសភាបានអនុម័តច្បាប់មួយដោយមានជំនួយពីគណបក្សប្រជាធិបតេយ្យដើម្បីផ្តល់មូលនិធិដល់ភ្នាក់ងាររដ្ឋាភិបាល។ជាប្រវត្តិ សាស្រ្តគ្មានប្រធានសភាអាមេរិកណាម្នាក់ត្រូវបានគេបណ្តេញចេញនោះទេ។

គណបក្សសាធារណរដ្ឋគ្រប់គ្រងសភាជាន់ខ្ពស់ដោយសំឡេងភាគច្រើនតូចចង្អៀត ២២១-២១២ហើយមានតែ គណបក្សសាធារណរដ្ឋជ្រុលនិយមមួយចំនួនតូចប៉ុណ្ណោះដែលបានបង្ហាញថាពួកគេមានឆន្ទៈដកលោក McCarthy ចេញ។

កិច្ចព្រមព្រៀងកាលពីល្ងាចថ្ងៃសៅរ៍ដែលបានរារាំងការបិទរដ្ឋាភិបាលដោយមិនរាប់បញ្ចូលមូលនិធិចំនួន៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដោយសារតែលោក Gaetz មកពីរដ្ឋ Florida និងអ្នកអភិរក្សជ្រុលផ្សេងទៀត បានទទូចថាសហរដ្ឋអាមេរិកបានចំណាយច្រើនពេកក្នុងសង្គ្រាមរបស់ទីក្រុងគៀវជាមួយរុស្ស៊ី។នៅក្នុងសុន្ទរកថានៅសភាកាលពីថ្ងៃចន្ទ លោក Gaetz បានចោទប្រកាន់លោក McCarthy ពីបទធ្វើកិច្ច ព្រមព្រៀងសម្ងាត់ជាមួយសេតវិមាន ដើម្បីបញ្ចូលមូលនិធិអ៊ុយក្រែនថ្មីទៅក្នុងច្បាប់ដាច់ដោយឡែក។ទោះជាយ៉ាងណាក្តីលោក McCarthy បាននិយាយថា មិនមានកិច្ចព្រមព្រៀងភាគីណាមួយលើអ៊ុយក្រែនទេ។ជុំវិញនឹងការដកតំណែងប្រធានសភានេះលោក Mike Hanna អ្នកកាសែតរបស់ Al Jazeera រាយការណ៍ ពីទីក្រុង Washington DCបាននិយាយថាសំណើដែលគាំទ្រដោយក្រុមនៃគណបក្ស សាធារណរដ្ឋដែលមាន និន្នាការរឹងរូសគឺជាសំណើដែលកម្រឃើញនៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក។

លោកបានបន្តថា៖ «វាត្រូវបានប្រើតែពីរដងប៉ុណ្ណោះក្នុងសតវត្សមុននេះ ហើយមិនដែល ទទួលបានជោគជ័យ នោះទេ»Hannaបាននិយាយថាចលនានេះមិនត្រូវបានគេរំពឹងថានឹងទទួលបាន ជោគជ័យនៅក្រោមរចនា សម្ព័ន្ធបច្ចុប្បន្ននៃសភានោះទេ៕

RELATED ARTICLES