Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក និងអ៊ុយក្រែន ឈានដល់កិច្ចព្រមព្រៀង ផលិតអាវុធ និងប្រព័ន្ធការពារ

អាមេរិក និងអ៊ុយក្រែន ឈានដល់កិច្ចព្រមព្រៀង ផលិតអាវុធ និងប្រព័ន្ធការពារ

លោក ហ្សេឡិនស្គីបាននិយាយកាលពីថ្ងៃអាទិត្យទី ២៤ ខែកញ្ញា ២០២៣ ថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក​បានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រលើការផលិតអាវុធរួមគ្នាជាពិសេសប្រព័ន្ធការពារដែនអាកាស។លោកហ្សេឡិនស្គីបាននិយាយនៅក្នុងសុន្ទរកថាពេលល្ងាចរបស់លោកដែលត្រូវបានទីភ្នាក់ងារសារព័ត៌មានរដ្ឋ Ukrinform រាយការណ៍ថាមានការសម្រេចចិត្តជាប្រវត្តិសាស្ត្រមួយរបស់សហរដ្ឋអាមេរិកក្នុងការផលិតអាវុធ និងប្រព័ន្ធការពាររួមគ្នាជាពិសេស ការការពារដែនអាកាស។

លោកបានបន្តថាយើងនឹងធ្វើឱ្យវាក្លាយជាការពិត។ នេះគឺជាគុណភាពថ្មីនៃឧស្សា​ហកម្មការពារជាតិរបស់​អ៊ុយក្រែន ដែលមានឥទ្ធិពលខ្លាំងជាង។

លោកក៏បានកត់សម្គាល់ផងដែរថា ការរៀបចំនេះនឹងផ្តល់នូវការជំរុញសេដ្ឋកិច្ចយ៉ាងច្រើន ព្រោះការបង្កើត​សហគ្រាសវានឹងជួយឲ្យមាន ការងារថ្មីសម្រាប់ប្រជាជនរបស់យើងទាំងសម្រាប់ជនជាតិអ៊ុយក្រែន និងជន​ជាតិអាមេរិក។

ជាមួយគ្នានេះដែរលោកក៏បានសម្តែងការដឹងគុណរបស់គាត់ចំពោះប្រធានាធិបតីអាមេរិកលោកចូ បៃដិន រដ្ឋបាលរបស់លោកនិងអ្នកគ្រប់គ្នានៅអាមេរិកដែលផ្តល់តម្លៃដល់សេរីភាព និងគាំទ្រអ៊ុយក្រែន។លោកបានបន្ថែមថាយើងមានទស្សនវិស័យច្បាស់លាស់អំពីភាពធន់ថ្មីរបស់អ៊ុយក្រែនដែលនឹងការពារការកើតឡើងវិញនៃការឈ្លានពានរបស់រុស្ស៊ី។

យោងតាមរបាយការណ៍បានឱ្យដឹងថា អ៊ុយក្រែន និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើ​អនុស្សរណៈនៃកិច្ច​សហ​ប្រតិបត្តិការក្នុងវិស័យការពារជាតិ-ឧស្សាហកម្ម៕

RELATED ARTICLES