មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានកំណត់ គោលដៅ វាយប្រហារលើតំបន់ព្រំដែនរុស្ស៊ី និងឧបទ្វីបគ្រីមៀ ដែលបានកាន់កាប់ពេញមួយយប់។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន ៤គ្រឿងនៅភាគ ពាយ័ព្យនៃសមុទ្រខ្មៅ និងនៅ គ្រីមៀពេញមួយយប់។ វាកើតឡើងបន្ទាប់ពីទីក្រុង គៀវបានចាប់ផ្តើមការ វាយប្រហារដ៏មានមហិច្ឆតាបំផុតមួយរបស់ខ្លួន ដែលមិនទាន់មាននៅលើឧបទ្វីបកាលពីថ្ងៃសុក្រ ដោយផ្តោត លើទីស្នាក់ការកណ្តាលសមុទ្រខ្មៅរបស់រុស្ស៊ី។

ជាមួយគ្នានេះដែរមន្ត្រីយោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា កំពង់ផែភាគខាងត្បូងនៃទីក្រុង Odesa ទទួលរងការខូចខាតយ៉ាងខ្លាំង នៅក្នុងការវាយប្រហាររបស់រុស្ស៊ីពេញមួយយប់ ខណៈការវាយប្រហារចុង ក្រោយរបស់ទីក្រុងម៉ូស្គូលើហេដ្ឋារចនាសម្ព័ន្ធនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។នៅលើបណ្តាញសង្គមTelegram កងកម្លាំងការពារនៃភាគខាងត្បូងអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់ បង្ហោះមីស៊ីល Oniks supersonic ចំនួនពីរគ្រាប់ មីស៊ីល Kalibr ចំនួន ១២ គ្រឿង និងយន្តហោះគ្មានមនុស្សបើក Shahed ១៩គ្រឿងនៅ Odesa ពេញមួយយប់។
មន្ត្រីយោធាអ៊ុយក្រែនបាននិយាយថាការការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកទាំងអស់ និងមីស៊ីល Kalibr ចំនួន ១១ គ្រឿង ប៉ុន្តែ ជាអកុសល សត្រូវបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ។
យោងតាមលោក Oleh Kiper ដែលជាប្រធានរដ្ឋបាលយោធាក្នុងតំបន់ Odesa បាននិយាយថា មនុស្សពីរនាក់ បានស្លាប់ បន្ទាប់ពីការវាយប្រហារមួយយប់របស់រុស្ស៊ីទៅលើទីក្រុងកំពង់ផែ Odesa ភាគខាងត្បូងប្រទេស អ៊ុយក្រែន។
ម៉ូស្គូកំណត់យកថ្ងៃ ៣០កញ្ញាជា ទិវាបង្រួបបង្រួមសហព័ន្ធរុស្ស៊ី
ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបានអនុម័តច្បាប់ថ្មីមួយដែលកំណត់យកថ្ងៃទី៣០ខែកញ្ញាជាទិវាបង្រួបបង្រួមនៃសហព័ន្ធរុស្ស៊ី នៅពេលដែលតំបន់ថ្មីៗដែលទើបយកបានពីអ៊ុយក្រែនត្រូវបានបញ្ចូលទៅក្នុងប្រទេស។នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti ចេញផ្សាយកាលពីចន្ទ ទី២៥ កញ្ញាឆ្នំា២០២៣។
របាយការណ៍បាននិយាយថា ច្បាប់នេះស្នើឱ្យបង្កើតកាលបរិច្ឆេទដែលត្រូវចងចាំថ្មីមួយនៅថ្ងៃទី ៣០ ខែកញ្ញា ដោយចាត់ទុកថាជា ទិវានៃការបង្រួបបង្រួមនៃសាធារណរដ្ឋប្រជាមានិត Donetsk សាធារណរដ្ឋប្រជាមានិត Luhansk តំបន់ Zaporozhia និងតំបន់ Kherson ជាមួយសហព័ន្ធរុស្ស៊ី៕