Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិអនុប្រធានាធិបតីចិន បង្ហាញដំណោះស្រាយបញ្ចប់ សង្រ្គាមអ៊ុយក្រែន និងព្រមានកោះតៃវ៉ាន់  លើវេទិកា UNGA

អនុប្រធានាធិបតីចិន បង្ហាញដំណោះស្រាយបញ្ចប់ សង្រ្គាមអ៊ុយក្រែន និងព្រមានកោះតៃវ៉ាន់  លើវេទិកា UNGA

ប្រទេសចិនបានអះអាងជាថ្មីនូវគោលជំហររបស់ខ្លួនថា បទឈប់បាញ់ និងកិច្ចចរចាសន្តិភាពគឺជា មធ្យោបាយ តែមួយគត់ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលរុស្ស៊ីបានឈ្លានពានពេញលេញកាលពីខែកុម្ភៈ ឆ្នាំ២០២២។អនុប្រធានាធិបតី Han Zheng បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅឯកិច្ចប្រជុំប្រចាំឆ្នាំ របស់ខ្លួនថា ការបញ្ឈប់អរិភាព និងការបន្តការចរចាសន្តិភាពឡើងវិញ គឺជាមធ្យោបាយតែមួយគត់ដើម្បីដោះ ស្រាយវិបត្តិអ៊ុយក្រែន។

ប្រទេសចិនបានព្យាយាមដាក់ខ្លួនជាអ្នកបង្កើតសន្តិភាព និងអាជ្ញាកណ្តាលអព្យាក្រឹតក្នុងជម្លោះ បើទោះបីជាខ្លួន បានបដិសេធមិនថ្កោលទោសទីក្រុងម៉ូស្គូជុំវិញការឈ្លានពានក៏ដោយ។

កាលពីខែខែកុម្ភៈ ឆ្នាំ ២០២៣ដែលជាថ្ងៃគម្រប់ខួបដំបូងនៃសង្រ្គាម ចិនបានចេញនូវឯកសារគោលជំហរមួយ ស្តីពីវិធីដើម្បីបញ្ចប់ការប្រយុទ្ធគ្នាប៉ុន្តែសំណើទាំងនោះបានទទួលការឆ្លើយតបមិនសូវ កក់ក្តៅពីទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។

លោក Han បានបន្ថែមថា ប្រទេសចិន ដែលជាសមាជិកអចិន្ត្រៃយ៍មួយក្នុងចំនោមសមាជិកអចិន្ត្រៃយ៍ ទាំងប្រាំនៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចង់ បន្តដើរតួនាទីស្ថាបនា។ លោកមិនបានបញ្ជាក់លម្អិតទេ។ទស្សនកិច្ចនៅទីក្រុងមូស្គូក្នុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់សមភាគីរុស្ស៊ីលោក Sergey Lavrov ថា ចិននឹងរក្សាជំហរឯករាជ្យនិងមិនលំអៀងលើអ៊ុយក្រែន ខណៈដែលខ្លួនព្យាយាមស្វែងរកដំ ណោះស្រាយនយោបាយចំពោះបញ្ហានេះ។

លោក Han Zheng ព្រមាននៅអង្គការសហប្រជាជាតិអំពី ឆន្ទៈដ៏រឹងមាំលើកោះតៃវ៉ាន់

ប្រទេសចិនបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែកញ្ញា នៅអង្គការសហប្រជាជាតិកុំឱ្យមើលស្រាលឆន្ទៈ ដ៏រឹងមាំរបស់ខ្លួនលើកោះតៃវ៉ាន់ ខណៈពេលដែលទីក្រុងប៉េកាំងនៅតែប្រកាន់មធ្យោបាយ សន្តិវិធីដើម្បីទទួល យកលទ្ធិប្រជាធិបតេយ្យដែលគ្រប់គ្រងខ្លួនឯង។

ថ្លែងទៅកាន់មហាសន្និបាត អនុប្រធានាធិបតី Han Zheng បានលើកឡើងម្តងទៀតនូវជំហររបស់ ទីក្រុងប៉េកាំង ដែលថា តៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាន របស់ចិន។

លោកបាននិយាយថាគ្មាននរណាម្នាក់មិនគួរមើលស្រាលការតាំងចិត្តដ៏រឹងមាំ ឆន្ទៈដ៏មុតមាំ និងអំណាចរបស់ ប្រជាជនចិនក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ពួកគេនោះទេ។លោកបានមានប្រសាសន៍ថាការធ្វើឱ្យមានការបង្រួបបង្រួមពេញលេញរបស់ប្រទេសចិនឡើងវិញគឺជាសេចក្តីប្រាថ្នារួមគ្នារបស់កូនប្រុសស្រីទាំងអស់នៃប្រជាជាតិចិន។យើងនឹងបន្តខិតខំធ្វើការបង្រួបបង្រួមដោយសន្តិវិធីដោយស្មោះស្ម័គ្របំផុត និងការខិតខំប្រឹងប្រែងជាទីបំផុត។មន្ត្រីអាមេរិកមួយចំនួនបានសម្តែងការព្រួយបារម្ភថា ចិនកំពុងបង្កើនការត្រៀមលក្ខណៈដើម្បីដណ្តើមយកកោះ នេះ ដោយកម្លាំងជាពិសេសប្រសិនបើតៃវ៉ាន់ធ្វើចលនាដើម្បីប្រកាសឯករាជ្យរបស់ខ្លួនជាផ្លូវការ៕

RELATED ARTICLES