ទិន្នន័យផ្លូវការថ្មីបានបង្ហាញថា ប្រជាជនជប៉ុនជាង១០ ភាគរយបានឆ្លងផុតអាយុ៨០ឆ្នាំ ឬចាស់ជាងនេះ ជាលើកដំបូង។ទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៧ខែកញ្ញា នៅមុនថ្ងៃ បុណ្យជាតិនៃការគោរពចំពោះមនុស្សចាស់នៅថ្ងៃចន្ទ។របាយការណ៍នេះក៏បានបង្ហាញផងដែរថាចំនួន ប្រជាជនជប៉ុនដែលមានអាយុចាប់ពី៦៥ ឆ្នាំឡើងទៅបានកើនឡើងដល់២៩,១ភាគរយបើធៀបទៅនឹង ២៩ភាគរយកាលពីឆ្នាំមុន។

យោងតាមក្រសួងកិច្ចការផ្ទៃក្នុងបានឱ្យដឹងថា ប្រទេសអ៊ីតាលីលំដាប់ទីពីរមាន២៤,៥ ភាគរយ និងចំណាត់ ថ្នាក់ទីបីបានទៅលើប្រទេសហ្វាំងឡង់២៣,៦ភាគរយ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសជប៉ុនមានភាគរយនៃចំនួនប្រជាជន ចាស់ខ្ពស់បំផុតនៅលើពិភពលោក។
អស់រយៈពេលជាច្រើនទស្សវត្សមកហើយ ប្រទេសជប៉ុនបានមើលឃើញថាចំនួនប្រជាជនធ្លាក់ចុះ និងកាន់ តែចាស់ដោយសារមនុស្សវ័យក្មេងពន្យារពេលរៀបការ និងមនាកូនភាគច្រើនដោយសារតែការងារមិនស្ថិតស្ថេរ និងការលំបាកផ្នែកសេដ្ឋកិច្ច។
ជាលទ្ធផលប្រទេសជប៉ុនបានមើលឃើញការចំណាយហក់ឡើងសម្រាប់ការថែទាំមនុស្សចាស់ដែលមានមនុស្សវ័យក្មេងមិនគ្រប់គ្រាន់ដើម្បីបំពេញការងារនិងចំណាយសម្រាប់កម្មវិធីសង្គម និងសុខុមាលភាពផ្សេងៗ។របាយការណ៍បាននិយាយថាមនុស្សប្រហែល១២,៥៩ លាននាក់មានអាយុ80 ឆ្នាំឬចាស់ជាងនេះ ខណៈពេល ដែល 20លាននាក់មានអាយុ៧៥ ឆ្នាំឬចាស់ជាងនេះ។
ជាលទ្ធផលប្រទេសជប៉ុនកំពុងពឹងផ្អែកលើកម្លាំងពលកម្មវ័យចំណាស់។មនុស្សចាស់ជាង ៩លាននាក់កំពុងធ្វើ ការ ដែលស្មើនឹង១៣,៦ ភាគរយនៃកម្លាំងពលកម្ម ឬមួយក្នុងចំណោមកម្មករ ៧ នាក់នៅក្នុងប្រទេសជប៉ុន។មួយភាគបួននៃមនុស្សចាស់ទាំងអស់នៅក្នុងប្រទេសជប៉ុនមានការងារធ្វើ តិចជាងប្រទេសកូរ៉េខាងត្បូង៣៦,២ ភាគរយ ប៉ុន្តែឆ្ងាយជាងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតដូចជាសហរដ្ឋអាមេរិក ១៨,៦ ភាគរយ និងប្រទេស បារាំង ៣,៩ ភាគរយ។
ទិន្នន័យបានបង្ហាញថាជាងមួយភាគបីនៃមនុស្សចន្លោះពី៧០ទៅ៧៤មានការងារនៅក្នុងប្រទេសជប៉ុន៕