ទីបំផុតមេបញ្ជាការកងទ័ពអាកាសសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូណេស៊ីបានបដិសេធមិនចូលរួមសន្និសីទ ប្រធានទ័ពអាកាសប្រចាំឆ្នាំដែលរៀបចំដោយរបបមីយ៉ាន់ម៉ាក្នុងសប្តាហ៍នេះ។នេះបើយោងតាមការចេញផ្សាយ របស់កាសែតថៃ បាងកកប៉ុស្តិ៍ កាលពីថ្ងៃ ព្រហស្បតិ៍ ទី ១៤ខែកញ្ញាឆ្នាំ ២០២៣។
ប្រទេសសិង្ហបុរី និងហ្វីលីពីន បានត្រឹមតែផ្ញើសារជាវីដេអូ ដើម្បីចែករំលែកទស្សនៈរបស់ពួកគេអំពីកិច្ចសហប្រតិ បត្តិការរបស់កងកម្លាំងអាកាសអាស៊ានដើម្បីបរិស្ថានប្រកបដោយនិរន្តរភាពខណៈប្រទេសម៉ាឡេស៊ី និងឥណ្ឌូ ណេស៊ី បានព្រងើយកន្តើយចំពោះព្រឹត្តិការណ៍នេះ។

សន្និសីទប្រចាំឆ្នាំប្រមូលផ្តុំមេដឹកនាំកងទ័ពអាកាសមកពីប្រទេសអាស៊ានទាំង១០ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយម និងការសង្គ្រោះគ្រោះមហន្តរាយ។ទោះយ៉ាងណាក៏ដោយមានតែមេបញ្ជាការទ័ពអាកាសចំនួនប្រាំនាក់ប៉ុណ្ណោះដែលបានចូលរួមសន្និសីទប្រមុខទ័ពអាកាសអាស៊ានលើកទី២០ នៅទីក្រុងណៃពិដោកាលពីថ្ងៃពុធ។
តំណាងមកពីប្រទេសទាំង៥ដែលបានចូលរួមមាន៖ប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ ថៃ និងវៀតណាម។ក្រុមប្រឆាំង និងតស៊ូមតិក្នុងស្រុកដើម្បីយុត្តិធម៌ របស់មីយ៉ាន់ម៉ា បានជំរុញឱ្យអាស៊ានបដិសេធសន្និសីទនេះ។
មេបញ្ជាការទ័ពអាកាសរបបយោធា លោក Tun Aung ដែលធ្វើជាប្រធានសន្និសិទ គឺជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារតាមអាកាសជាច្រើន ដែលរួមមាននៅលើភូមិ Pazi Gyi និងភូមិ Let Yet Kone ក្នុងតំបន់ Sagaing និងទីប្រជុំជន Hpakant ក្នុងរដ្ឋកាឈីន ដែលបានសម្លាប់មនុស្សរាប់រយនាក់ រួមទាំងកុមារផងដែរ។ ឧត្តមសេនីយត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
លោកTun Aung ក៏បានជួបពិភាក្សាដាច់ដោយឡែកជាមួយសមភាគីអាស៊ានទាំងប្រាំដែរ ប៉ុន្តែមិនទាន់ដឹងលម្អិត នោះទេ។
ជាមួយគ្នានេះដែរលោកTun Aung បានប្រគល់តំណែងជាប្រធានដល់កម្ពុជា។ភរិយារបស់លោក Tun Aung លោកស្រី Tin Moe Nwe បាននាំភរិយារបស់មេទ័ពអាកាសទៅកាន់រូបសំណាកព្រះពុទ្ធបដិមា Maravijaya ថ្មីដ៏ធំសម្បើមដែលត្រូវបានចាត់ចែងដោយចៅហ្វាយនាយយោធាមីន អ៊ុងឡាំង ។ប្រទេសមីយ៉ាន់ម៉ាបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រចាំឆ្នាំជាលើកដំបូងនៅក្នុងឆ្នាំ២០១៤ក្រោមរដ្ឋាភិបាលពាក់កណ្តាលស៊ីវិលរបស់លោកថេនសេនដែលមានការចូលរួមយ៉ាងពេញលេញ៕