រដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសជប៉ុនដែលទើបត្រូវបានតែងតាំងកាលពីថ្ងៃពុធលោកស្រី យូកូ កាមិកាវ៉ា(Yoko Kamikawa)បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ខែកញ្ញាថាប្រទេសជប៉ុននឹងបន្តស្វែងរកយន្តការជំរុញឲ្យចិនធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវដើម្បីដោះស្រាយបញ្ហារួមជាមួយគ្នា។

លោកស្រីយូកូកាមិកាវ៉ាត្រូវបានតែងតាំងកាលពីថ្ងៃពុធដែលជាផ្នែកនៃការរុះរើគណៈរដ្ឋមន្ត្រី។ លោក ស្រីគឺជារដ្ឋមន្ត្រីការបរទេសស្ត្រីដំបូងគេរបស់ប្រទេសជប៉ុនក្នុងរយៈពេល ២០ ឆ្នាំ។លោកស្រីបាននិយាយថាយើងនឹងបន្តនិយាយអ្វីដែលត្រូវតែនិយាយ និងស្វែងរកគន្លឹះសុំឲ្យប្រទេសចិនធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ ប៉ុន្តែនឹងបន្តធ្វើការសន្ទនាលើបញ្ហា និងធ្វើការរួមគ្នាជាមួយពួកគេលើបញ្ហារួម។លោកស្រី ទទួលស្គាល់ថាមានបញ្ហាចម្រូងចម្រាសជាច្រើនដែលត្រូវដោះស្រាយ។លោកស្រីបន្តថាខ្ញុំជឿថាយើងទាំងពីរត្រូវតែខិតខំប្រឹងប្រែងដើម្បីកសាងទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាព។លោកស្រីបញ្ជាក់បន្ថែមថា ជំហររបស់នាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា ចំពោះប្រទេសចិនមិនបានផ្លាស់ប្តូរទេ។
ថ្មីៗនេះ ទំនាក់ទំនងរវាងជប៉ុន និងចិនបានចុះត្រជាក់បន្ទាប់ពីប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលបានព្យាបាលពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីខែមុន។
ចិនបានហាមការនាំចូលអាហារសមុទ្រពីជប៉ុនទាំងអស់ខណៈពីដំបូងទីក្រុងប៉េកាំងហាមតែ១០ខេត្ត ៕