ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលម្នាក់ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្តើមធ្វើដំណើរទៅកាន់ទីក្រុង Vladivostok សម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀពូទីន។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃចន្ទទី១១ ខែ កញ្ញ ឆ្នាំ ២០២៣។
មន្ត្រីរូបនោះបាននិយាយថារថភ្លើងពាសដែកដែលលោក គីម ប្រើសម្រាប់ទស្សនកិច្ចទៅបរទេស ហាក់ដូចជាបានចាកចេញពីទីក្រុងព្យុងយ៉ាងហើយ។

កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដើមថ្ងៃអង្គារ ម៉ោងក្នុងតំបន់។ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax បានរាយការណ៍មុននេះថា លោកគីមត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ច នៅប៉ុន្មានថ្ងៃខាងមុខនេះ។ប្រសិនបើកិច្ចប្រជុំកំពូលជាមួយលោក ពូទីន ដំណើរការទៅមុខវានឹងក្លាយជាដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់មេដឹកនាំកូរ៉េខាងជើងក្នុងរយៈពេលជាង ៤ ឆ្នាំ និងជាលើកដំបូងចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩។មេដឹកនាំទាំងពីរទំនងជានឹងពិភាក្សាគ្នាអំពីលទ្ធភាពដែលកូរ៉េខាងជើងផ្តល់ឱ្យទីក្រុងមូស្គូនូវសព្វាវុធដើម្បីគាំទ្រសង្គ្រាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។នេះបើតាមមន្ត្រីអាមេរិកម្នាក់បាននិយាយនៅមុននេះបន្តិចថា ដៃគូអាមេរិករបស់ BBC របស់ CBS ។
ដំណើរចុងក្រោយរបស់លោក គីម នៅក្រៅប្រទេសគឺទៅទីក្រុង Vladivostok កាលពីឆ្នាំ ២០១៩សម្រាប់ជំនួបកំពូលលើកដំបូងជាមួយលោក ពូទីន បន្ទាប់ពីការដួលរលំនៃកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាពេលនោះ។លោក ក៏បានធ្វើដំណើរទៅកាន់ទីក្រុង Vladivostok ដោយរថភ្លើងពាសដែរដែរក្នុងឆ្នាំ ២០១៩។
មានពាក្យចចាមអារ៉ាមថាមានរួមបញ្ចូលរថយន្តការពារគ្រាប់កាំភ្លើងយ៉ាងតិច ២០គ្រឿង ធ្វើឱ្យវាមានទម្ងន់ធ្ងន់ដែលអាចរត់បានល្បឿនមិនលើសពី ៥៩ គីឡូម៉ែត្រក្នុងមួយម៉ោង។ការធ្វើដំណើររបស់គាត់ទៅកាន់ទីក្រុងVladivostok ត្រូវបានគេរំពឹងថានឹងចំណាយពេលពេញមួយថ្ងៃ ៕