កាលពីថ្ងៃចន្ទ ទី១១ខែកញ្ញា ឆ្នាំ២០២៣ សហរដ្ឋអាមេរិក និងវៀតណាមបានព្រមានប្រឆាំងនឹងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងរបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ការព្រមាននេះបានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាចុងក្រោយដែលពាក់ព័ន្ធនឹងនាវាចិន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAFP ។

ប្រធានាធិបតីអាមេរិកលោកចូ បៃដិន និងប្រធានបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បាននិយាយថាការទាមទារប្រកួតប្រជែងលើផ្លូវទឹកជាយុទ្ធសាស្ត្រត្រូវតែដោះស្រាយក្រោមបទដ្ឋានអន្តរជាតិ។មេដឹកនាំទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា យើងបានគូសបញ្ជាក់ពីការគាំទ្រដោយមិនងាករេ សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដោយគ្មានការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ។
សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវឱ្យមាន សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ ពាណិជ្ជកម្មស្របច្បាប់គ្មានការរារាំងនៅក្នុងសមុទ្រចិនខាងត្បូង។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក បៃដិននិងលោក Nguyen Phu Trong បានធ្វើកិច្ចព្រមព្រៀងមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ យ៉ាងទូលំទូលាយ ដើម្បីប្រឆាំងនឹងការទាមទារដែលកំពុងកើនឡើងរបស់ប្រទេសចិននៅក្នុងតំបន់។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងប្រឈមមុខជាមួយទីក្រុងប៉េកាំងលើបញ្ហាជាច្រើនរួមមានពាណិជ្ជកម្ម សន្តិសុខ សិទ្ធិមនុស្ស និងបម្រែបម្រួលអាកាសធាតុ ហើយកំពុងសម្លឹងមើលការជំរុញបណ្តាញសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិន។
វៀតណាមដែលបានធ្វើសង្រ្គាមជាមួយចិនរវាងឆ្នាំ ១៩៧៩ និង១៩៨៨មានការប្រុងប្រយ័ត្នចំពោះអ្នកជិតខាងដ៏ធំសម្បើមនៅភាគខាងជើងរបស់ខ្លួនហើយក៏ជាប្រទេសមួយដែលមានការទាមទារលើកូនកោះជាច្រើននិងតំបន់ដែលលាតសន្ធឹងលើសមុទ្រចិនខាងត្បូង។
កាលពីសប្តាហ៍មុនហ្វីលីពីនបានចោទប្រកាន់នាវាឆ្មាំសមុទ្រចិន និង កងជីវពលថាបានយាយីកប៉ាល់ឆ្មាំឆ្នេរសមុទ្ររបស់ខ្លួនចំនួនពីរខណៈដែលពួកគេបានយកការផ្គត់ផ្គង់ទៅឱ្យកងទ័ពហ្វីលីពីននៅលើនាវា Thomas Shoal ។

កងទ័ពជើងទឹកហ្វីលីពីនបានបញ្ឈប់កប៉ាល់ចំណាស់មួយនៅលើច្រាំងសមុទ្រក្នុងឆ្នាំ១៩៩៩ដើម្បីពិនិត្យមើលភាពជឿនលឿនរបស់ចិននៅក្នុងដែនទឹក។ចិនដាក់ពង្រាយនាវារាប់រយគ្រឿង ដើម្បីល្បាតសមុទ្រចិនខាងត្បូង និងថ្មប៉ះប្រះទឹក។
ទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូងដែលជាចក្រឆ្លងកាត់ពាណិជ្ជកម្មរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗហើយបានព្រងើយកន្តើយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដែលថាការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់៕