ហ្វីលីពីន និងអូស្ត្រាលីបានបង្កើនទំនាក់ទំនងការទូត និងការពារជាតិខណៈដែលប្រទេសទាំងពីរបានអំពាវ នាវឱ្យមានការគោរពច្បាប់អន្តរជាតិនៅក្នុងសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងបាននឹងកំពុងអះអាងកា ទាមទាររបស់ខ្លួន។
នៅក្នុងដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងរបស់មេដឹកនាំអូស្ត្រាលីទៅកាន់ហ្វីលីពីនក្នុងរយៈពេល ២០ ឆ្នាំ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រធានាធិបតី លោកហ្វើឌីណាន់ ម៉ាកូសចេអ(Ferdinand Marcos Jr)ដើម្បីលើកកំពស់ទំនាក់ទំនងរបស់ ប្រទេសទាំងពីរទៅ ជាភាពជាដៃគូយុទ្ធសាស្ត្រ។

លោកអាល់បានី បានប្រាប់លោកលោកម៉ាកូស ក្នុងអំឡុងពេលកិច្ចប្រជុំទ្វេភាគីរបស់ពួកគេ ប៉ុន្មានថ្ងៃបន្ទាប់ ពីការបង្ហាញពីផែនការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ីអាគ្នេយ៍(អាស៊ាន)ថា យើងមើលឃើញអនាគត របស់យើងថាស្ថិតនៅត្រង់នេះក្នុងតំបន់របស់យើង ហើយការរំពឹងទុកនៃការកើនឡើងពាណិជ្ជកម្ម និងការចូល រួមផ្នែកសេដ្ឋកិច្ចគឺមានសារៈសំខាន់ខ្លាំងណាស់។
លោកម៉ាកូសបានថ្លែងអំណរគុណដល់មេដឹកនាំអូស្ត្រាលីសម្រាប់ការគាំទ្រដ៏រឹងមាំរបស់គាត់នៅក្នុងការទាមទារដែនសមុទ្ររបស់ប្រទេសហ្វីលីពីន។ ក្រុងម៉ានីលបាននិងកំពុងបង្កើនការតវ៉ារបស់ខ្លួនប្រឆាំងនឹងសកម្មភាពរបស់ចិននៅក្នុងសមុទ្រជម្លោះដែលក្រុង ប៉េកាំងបាននិយាយថាមានហេតុផល។
លោកអាល់បានីក៏បាននិយាយផងដែរថា ជ័យជម្នះឆ្នាំ ២០១៦របស់ហ្វីលីពីននៅក្នុងសាលាក្តីអាជ្ញាកណ្តាល ដែលរារាំងការទាមទាររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងត្រូវតែប្រកាន់ខ្ជាប់។ ចាប់តាំងពីការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលការងារកណ្តាលឆ្វេងរបស់អាល់បានីក្នុងខែឧសភា ឆ្នាំ ២០២២ អូស្ត្រាលីបានធ្វើការដើម្បីបង្កើនទំនាក់ទំនងជាមួយអាស៊ីអាគ្នេយ៍ដើម្បីធ្វើពិពិធកម្មភាពជាដៃគូការទូតនិងសេដ្ឋកិច្ចរបស់ខ្លួនក្នុងការប្រឈមមុខនឹងការកើនឡើងនៃការប្រកួតប្រជែងជាយុទ្ធសាស្រ្តនៅក្នុងតំបន់។ក្នុងដំណើរទស្សនកិច្ចរបស់អាល់បានី អូស្ត្រាលី និងហ្វីលីពីនបានព្រមព្រៀងរៀបចំកិច្ចប្រជុំ ប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រី ការពារជាតិនៃប្រទេសទាំងពីរ។ អូស្ត្រាលីជាប្រទេសតែមួយគត់ក្រៅពីសហរដ្ឋអាមេរិក ដែលហ្វីលីពីនមានកិច្ច ព្រមព្រៀងស្តីពីកងកម្លាំងធ្វើទស្សនកិច្ច។
ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះដោយថ្មីៗនេះបានធ្វើសមយុទ្ធយោធានៅជិតសមុទ្រចិនខាងត្បូង។ អូស្ត្រាលីក៏បានសន្យាផ្តល់ឧបករណ៍ Drone និងការហ្វឹកហ្វឺនដល់ឆ្មាំសមុទ្រ ហ្វីលី ពីន ដែលបានផ្សព្វផ្សាយយ៉ាងសកម្មនូវការជួបជាមួយនាវាចិន នៅក្នុងដែនទឹកដែលមានការប្រកួត ប្រជែង៕