គណបក្សប្រឆាំងត្រូវបានបែងចែករយៈពេល ១៤ម៉ោងសម្រាប់ការឆ្លើយតបរបស់ខ្លួន នៅពេលដែលគណៈ រដ្ឋ មន្ត្រីថ្មីផ្តល់សេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាលទៅសភានៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍ ក្រោយ។នេះបើយោងតាមការចេញផ្សាយរបស់ការសែតថៃThe Nations ចេញផ្សាយកាលពីថ្ងៃព្រ ហស្បតិ៍ទី៧ កញ្ញាឆ្នាំ ២០២៣។

ប្រធានសភាលោក Wan Muhamad Noor Matha បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំរួមគ្នានៃតំណាង មកពីរដ្ឋាភិបាល គណបក្សប្រឆាំង និងសមាជិកព្រឹទ្ធសភាបានព្រមព្រៀងគ្នាថាមានពេលវេលាសសរុបចំនួន ២៩ ម៉ោងនឹងត្រូវចែករំលែកក្នុងចំណោមភាគីពាក់ព័ន្ធក្នុងអំឡុងពេលកិច្ចប្រជុំពីរថ្ងៃ។
លោកបានបន្តថាក្នុងរយៈពេល ២៩ ម៉ោង សមាជិកគណៈរដ្ឋមន្ត្រីនឹងទទួលបាន ៥ ម៉ោងដើម្បីថ្លែងសេចក្តីថ្លែង ការណ៍គោលនយោបាយរបស់ពួកគេ។សមាជិកសភាមកពីគណបក្សចម្រុះដែលកំពុងកាន់អំណាច និងសមាជិក ព្រឹទ្ធសភាក៏នឹងទទួលបាន ៥ម៉ោងដូចគ្នា និង ១៤ម៉ោងដែលនៅសល់ត្រូវបានទៅលើសមាជិកសភាបក្សប្រឆាំង ដើម្បីពិនិត្យគោលនយោបាយរបស់រដ្ឋាភិបាល។
ចំណែកឯមួយម៉ោងបន្ថែមទៀតត្រូវបានបែងចែកសម្រាប់ការប្រជុំប្រធានដើម្បីរក្សាសណ្តាប់ធ្នាប់និងបទបញ្ជាផ្ទៃក្នុង។នេះបើយោងតាមលោក Wan Noor ។
លោកបានបន្តថាថាកិច្ចប្រជុំនឹងចាប់ផ្តើមនៅម៉ោង ៩ ព្រឹកនិងបញ្ចប់មុនពាក់កណ្តាលអធ្រាត្រនៅថ្ងៃអង្គារ ខណៈ ដែលសមាជិកគណៈរដ្ឋមន្ត្រីត្រូវបានគេគ្រោងនឹងជួបប្រជុំជាផ្លូវការជាលើកដំបូងនៅព្រឹកថ្ងៃពុធទី១៣ខែកញ្ញា។យោងតាមរដ្ឋធម្មនុញ្ញគណៈរដ្ឋមន្ត្រីថ្មីត្រូវតែស្បថចូលកាន់តំណែងនៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ និងថ្លែង សេចក្តីថ្លែងការណ៍គោលនយោបាយរបស់ខ្លួននៅចំពោះមុខសភា ដើម្បីចូលកាន់តំណែងជាផ្លូវការ។
លោកWan Noor បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថានឹងមិនមានវិធានការសន្តិសុខបន្ថែម នៅក្នុងបរិវេណ សភាក្នុងអំឡុងពេលកិច្ចប្រជុំនាពេលខាងមុខស្តីពីសេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាល។ លោកជឿជាក់ថានឹងមិនមានបាតុករទេ ហើយកិច្ចប្រជុំនឹងបន្តដោយគ្មានព្រឹត្តិការណ៍ធ្ងន់ធ្ងរណាមួយឡើយ។លោកថា សាធារណជនអាចតាមដានដំណើរការបានតាមរយៈការផ្សាយផ្ទាល់តាមស្ថានីយទូរទស្សន៍ និងប្រ ព័ន្ធផ្សព្វផ្សាយជាច្រើន។

ទន្ទឹមនឹងនេះដែរសមាជិកសភាជាន់ខ្ពស់របស់គណបក្សភឿថៃ លោក Adisorn Piengkes ដែលបានកាន់តួនាទី ជាប្រធានក្រុមចម្រុះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមានទំនុកចិត្តថា សមាជិកសភាបក្សប្រឆាំងនឹង មិនប្រែក្លាយកិច្ចប្រជុំនាពេលខាងមុខទៅជាការជជែកដេញដោលប្រឆាំងនឹងគណៈរដ្ឋមន្ត្រីថ្មីនោះទេ។ លោកបាននិយាយថាតំណាងរបស់ពួកគេនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍បានសន្យាថាសមាជិកសភាគណបក្សប្រឆាំងនឹងផ្តោតលើការពិនិត្យមើលគោលនយោបាយរបស់រដ្ឋាភិបាលដោយផ្អែកលើលទ្ធភាពនិងថវិការបស់ពួកគេ៕