Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិវាយប្រហារដោយគ្រាប់បែកនៅច្រកព្រំដែនមីយ៉ាន់ម៉ាស្លាប់៥នាក់របួស១១នាក់

វាយប្រហារដោយគ្រាប់បែកនៅច្រកព្រំដែនមីយ៉ាន់ម៉ាស្លាប់៥នាក់របួស១១នាក់

យោងតាមប្រភពព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃចន្ទបានឲ្យដឹងថាមានការការវាយប្រហារ ដោយគ្រាប់ បែក មកលើបរិវេណអគាររដ្ឋាភិបាលមួយកន្លែងនៅច្រកព្រំដែនមីយ៉ាន់ម៉ា-ថៃនៃទីក្រុង Myawady បណ្តាល ឲ្យមន្ត្រី រដ្ឋាភិបាល និងសន្តិសុខប្រាំនាក់ ស្លាប់ និងប៉ូលិស ១១នាក់រងរបួស។

ប្រភពពីមន្ត្រីយោធាម្នាក់បានប្រាប់ AFP ថាកាលពីល្ងាចថ្ងៃអាទិត្យថាមានការទម្លាក់គ្រាប់បែក ២គ្រាប់ធ្លាក់ចូល ទៅក្នុងបរិវេណអគារការិយាល័យប៉ូលីសស្រុកនិងការិយាល័យរដ្ឋបាលទូទៅ។ខណៈដែលក្រុមមន្ត្រីបានចាត់វិធានការសន្តិសុខបន្ទាប់ពីការបំផ្ទុះគ្រាប់បែកចំនួនពីរគ្រាប់ផ្សេងទៀតត្រូវបានទម្លាក់ ដោយបានសម្លាប់មនុស្ស ៥នាក់ និងរបួស១១នាក់។

មន្ត្រីរូបនោះបានបន្តថា អ្នកស្លាប់រួមមានមន្ត្រីយោធាម្នាក់ ប៉ូលិសពីរនាក់ និងមន្ត្រីពីរនាក់មកពីមន្ទីររដ្ឋបាល។ មន្ត្រីប៉ូលិស ថ្នាក់តូច និងជាន់ខ្ពស់ ចំនួន ១១នាក់បានរងរបួស និង ៥នាក់ធ្ងន់ធ្ងរ។

របបយោធាបាននិយាយថា សមាជិកសន្តិសុខ និងបុគ្គលិករដ្ឋាភិបាលមួយចំនួន បានរងរបួសនៅក្នុងការវាយ ប្រហារនេះ តែមិនបានប្រាប់ពីតួលេខនោះទេ។ ពួកគេបានស្តីបន្ទោស ទៅលើកងកម្លាំងការពារ ប្រជាជននិង កងទ័ពរំដោះជាតិ Karen ដែលជាក្រុមឧទ្ទាមជនជាតិភាគតិចដែលបានបង្កើតឡើង ដែលបានប្រយុទ្ធជាមួយ យោធាអស់ជាច្រើនទសវត្សរ៍មកហើយ។

ចាប់តាំងពីរដ្ឋប្រហារមក ក្រុម KNLA និងក្រុម PDF បានប៉ះទង្គិចគ្នាជាលំដាប់ជាមួយយោធានៅក្នុងទីប្រជុំជន Myawady និងជុំវិញនៅក្នុងរដ្ឋ Karen និងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចូលទៅក្នុងប្រទេសថៃ៕

RELATED ARTICLES