ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីបាននិយាយថាប្រទេសរបស់លោកបានបង្កើតអាវុធថ្មីមួយប្រភេទដែលអាចបាញ់ដល់គោលដៅចម្ងាយ ៧០០ គីឡូម៉ែត្រ ។

ការអះអាងរបស់លោកហ្សេឡិនស្គី លើអាវុធរយៈចម្ងាយឆ្ងាយថ្មីរបស់អ៊ុយក្រែននេះ បានកើតឡើងមុនពេលមន្ត្រី រុស្ស៊ីរាយការណ៍កាលពីដើមសប្តាហ៍នេះថាអង្គភាពការពារដែនអាកាសបានរកឃើញវត្ថុមិនស្គាល់អត្តសញ្ញាណ នៅក្នុងតំបន់ Pskov ភាគខាងលិចរបស់រុស្ស៊ី ដែលជាតំបន់ដូចគ្នាដែលការវាយប្រហារតាមអាកាស របស់អ៊ុយ ក្រែនត្រូវបានគេរាយការណ៍ថាបានធ្វើឱ្យខូចខាតយន្តហោះដឹកជញ្ជូនយោធាII-76 ចំនួន៤កាលពីថ្ងៃពុធ។លោកហ្សេឡិនស្គីបានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការណ៍របស់លោកថាអាវុធអ៊ុយក្រែនថ្មីរបស់យើងឥឡូវនេះអាចបាញ់បានចម្ងាយ៧០០ គីឡូម៉ែត្រចំគោលដៅ។ ការងារទៅមុខទៀតគឺផលិតវាឱ្យបានកាន់តែច្រើន។អាវុធនេះផលិតដោយក្រសួងឧស្សាហកម្មយុទ្ធសាស្ត្ររបស់អ៊ុយក្រែន ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិត បន្ថែមទេ។
ខណៈពេលដែលអ៊ុយក្រែនកម្រធ្វើអត្ថាធិប្បាយដោយផ្ទាល់លើការវាយប្រហារជាក់លាក់នៅក្នុងប្រទេសរុស្ស៊ីប្រធានាធិបតីរូបនេះហាក់ដូចជាបានចង្អុលបង្ហាញពីរដងកាលពីថ្ងៃព្រហស្បតិ៍ថាកងកម្លាំងអ៊ុយក្រែននៅពីក្រោយការវាយប្រហារតំបន់ Pskov ។
ហ្សេឡិនស្គី៖ អ៊ុយក្រែនត្រូវការយន្តហោះចម្បាំងចំនួន ១៦០ គ្រឿងលោកប្រធានាធិបតីអ៊ុយក្រែនលោកហ្សេ ឡិនស្គីបាននិយាយថា ប្រទេសរបស់លលោកត្រូវការយន្តហោះចម្បាំងប្រហែល ១០០គ្រឿងច្រើនជាងចំនួន ដែលបានសន្យាកន្លងមករបស់សម្ព័ន្ធមិត្ត។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយទូរទស្សន៍ជាតិ ព័រទុយហ្គាល់លោកបាននិយាយថាសម្រាប់ប្រសិទ្ធ ភាពកងកម្លាំងអាកាសយើងត្រូវការយន្តហោះចម្បាំងសរុបប្រហែល១៦០ គ្រឿង។ ចំនួននេះនឹងមានប្រសិទ្ធ ភាពរារាំងរុស្ស៊ីពីការត្រួតត្រាដែនអាកាសអ៊ុយក្រែន។
លោកបានបញ្ជាក់ថាអ៊ុយក្រែនបានទទួលការសន្យាសម្រាប់យន្តហោះ F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ចំនួន ៥០ ឬ ៦០ គ្រឿងពីបណ្តាប្រទេសនានានៅអឺរ៉ុប។ មុននេះបន្តិចអ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនលោក Yurii Ihnatបាននិយាយថា ប្រទេសនេះត្រូវការយន្តហោះ F-16 ចំនួន ១២៨ គ្រឿង។ប្រទេសដាណឺម៉ាក ហូឡង់ និងន័រវេស បានសន្យាផ្តល់យន្តហោះ F-16 ដល់អ៊ុយក្រែន៕