ក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ សីហា បានស្នើរសុំថវិកាចំនួន ៧,៧ ពាន់ពាន់លានយ៉េនស្មើ នឹង៥២,៦៧ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៤ដែលជាជំហាន ចុងក្រោយនៃផែនការរបស់នាយក រដ្ឋមន្ត្រីហ្វូមីអូ គីស៊ីដា Fumio Kishida ក្នុងការបង្កើនការចំណាយយោធាចំនួន ៤៣ ពាន់ពាន់លានយ៉េនក្នុងរយៈ ពេល ៥ ឆ្នាំ។

ផែនការដែលបានប្រកាសកាលពីឆ្នាំមុន ស្វែងរកការចំណាយលើវិស័យការពារជាតិទ្វេដងស្មើនឹង២ភាគរយនៃ ផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៧ខណៈដែលប្រទេសនេះមើលឃើញថាមានការប្រឈមមុខកាន់តែខ្លាំង ឡើងពីសំណាក់ប្រទេសចិននិងកូរ៉េខាងជើងដែលមិនអាចទាយទុកជាមុនបាន។
សំណើនេះធ្វើឡើងខណៈដែលទំនាក់ទំនងរបស់ជប៉ុនជាមួយចិនបានធ្លាក់ចុះយ៉ាងខ្លាំង។ ប្រទេសជប៉ុនកាលពី សប្តាហ៍មុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានព្យាបាលចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាដែលបានបំផ្លាញដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០១១ចូលទៅក្នុងសមុទ្រ។ប្រទេសចិនបានថ្កោលទោស ទង្វើនេះដោយហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់របស់ជប៉ុន។
សំណើសារពើពន្ធឆ្នាំ ២០២៤ ដែលដាក់ជូនក្រសួងហិរញ្ញវត្ថុ បន្ថែមជិតមួយពាន់ពាន់លាន យ៉េនបើធៀបទៅនឹង ថវិកាឆ្នាំមុនដែលមានចំនួន ៦,៨ ពាន់ពាន់លានយ៉េនកើនឡើងប្រហែល ១៣ភាគរយ។ ប្រសិនបើសំណើនេះ ត្រូវបានអនុម័ត ការចំណាយថវិកានឹងកើនឡើង ប្រហែលមួយពាន់ពាន់លានយ៉េនសម្រាប់ រយៈពេលពីរឆ្នាំ ជាប់ៗគ្នាដែលមិនធ្លាប់មានពីមុនមក។

ក្រសួងការពារជាតិគ្រោងនឹងត្រៀមថវិកាជាង ៩០០ពាន់លានយ៉េន(ជាង៦,១ពាន់លានដុល្លារ)សម្រាប់គ្រាប់រំសេវ និងសព្វាវុធ រួមទាំងមីស៊ីលការពារដែនអាកាសដែលមានមូលដ្ឋានលើកនាវាថ្មី ។ចំណែកឯទឹកប្រាក់ប្រមាណ៦០០ ពាន់លានយ៉េន(ជាង៤,១ពាន់លានដុល្លារ)) នឹងត្រូវប្រើប្រាស់ដើម្បីពង្រឹងសមត្ថ ភាពដឹកជញ្ជូន ដើម្បីដាក់ពង្រាយអាវុធ និងធនធានទៅកាន់ប្រជុំកោះភាគនិរតីអំឡុងពេលមានអាសន្ន។ក្រសួងការពារជាតិបានបន្ថែមនៅក្នុងសំណើរបស់ខ្លួនថាថវិកានេះរួមបញ្ចូលទាំងការផ្តល់មូលនិធិសម្រាប់នាវាចុះចតថ្មីចំនួន៣ សរុបចំនួន ១៧ ពាន់លានយ៉េននិង៣០០ ពាន់លានយ៉េនសម្រាប់ដឹកជញ្ជូនឧទ្ធម្ភាគចក្រ ចំនួន ១៧គ្រឿងនិងក្រុមដឹកជញ្ជូនឯកទេសថ្មីមួយដើម្បីបង្កើនសមត្ថភាពដាក់ពង្រាយ៕