Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិហ្គាបុង ធ្វើរដ្ឋប្រហារ បពា្ចប់នយោបាយតពូជ ៥៣ឆ្នាំ

ហ្គាបុង ធ្វើរដ្ឋប្រហារ បពា្ចប់នយោបាយតពូជ ៥៣ឆ្នាំ

ក្រុមមន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសហ្គាបុង បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាតិកាលពីព្រឹកថ្ងៃពុធ ហើយបានប្រកាសថាពួកគេដណ្តើមអំណាចបានហើយ។

ដោយបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ Gabon 24 កាលពីព្រឹកព្រលឹមថ្ងៃពុធ មន្រ្តីយោធាបាននិយាយថាពួក គេតំណាងឱ្យកងកម្លាំងសន្តិសុខ និងការពារទាំងអស់នៅក្នុងប្រទេសអាហ្វ្រិកកណ្តាល។មូលហេតុនៃរដ្ឋប្រហារត្រូវបានមេដឹកនាំយោធាអះអាងថា រដ្ឋាភិបាលមិនបានគោរពឆន្ទៈរបស់ប្រជាជនហ្គាបុង អស់រយៈ ពេលជាច្រើនឆ្នាំមកហើយ ហើយពួកគេនិយាយថា ត្រូវតែផ្លាស់ប្តូរ។

ពួកគេបាននិយាយថាលទ្ធផលបោះឆ្នោតកាលពីថ្ងៃ២៦សីហាត្រូវបានលុបចោលហើយព្រំដែនទាំងអស់ត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែមខណៈស្ថាប័នរដ្ឋត្រូវបានរំលាយ។

មិនមានការអត្ថាធិប្បាយភ្លាមៗពីរដ្ឋាភិបាលរបស់ប្រទេសសមាជិក OPEC នោះទេហើយក៏មិនមានរបាយការណ៍ ភ្លាមៗអំពីកន្លែងលាក់ខ្លួនរបស់Bongoដែលត្រូវបានគេឃើញចុងក្រោយជាសាធារណៈនៅពេលគាត់បោះឆ្នោត នៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍។

ការប្រកាសរបស់យោធាបានកើតឡើងភ្លាមៗបន្ទាប់ពីមជ្ឈមណ្ឌលបោះឆ្នោតហ្គាបុង(CGE) បានបញ្ជាក់ថាប្រធា នាធិបតីដែលកំពុងកាន់អំណាច លោកAli Bongoបានឈ្នះឆ្នោតជាផ្លូវការអាណត្តិទី៣ ជាប្រធានាធិបតីជាមួយ នឹងសំឡេងគាំទ្រ ៦៤,២៧ ភាគរយ នៃការបោះឆ្នោត។

អ្នកនាំពាក្យយោធាបាននិយាយថាថ្ងៃនេះទី៣០ខែសីហា ឆ្នាំ ២០២៣ ពួកយើងដែលជា កងកម្លាំងការពារ និងសន្តិ សុខរបស់គណកម្មការសម្រាប់ការផ្លាស់ប្តូរនិងការស្តារស្ថាប័នឡើងវិញ( CTRI ) ក្នុងនាមប្រជាជនហ្គាបុងនិងអ្នក ធានាការការពារស្ថាប័នបានសម្រេចការពារសន្តិភាពដោយការបញ្ចប់ របបបដឹកនាំច្ចុប្បន្ន។ប្រសិនបើរដ្ឋប្រហារនេះវានឹងតំណាងឱ្យប្រទេសទីប្រាំបីនៅអាហ្វ្រិកខាងលិច និងកណ្តាល ចាប់តាំងពីឆ្នាំ ២០២០ ។ រដ្ឋប្រហារនៅប្រទេសម៉ាលី ហ្គីណេ ប៊ូគីណាហ្វាសូ ឆាដ និងនីហ្សេរីយ៉ាបានធ្វើឱ្យខូចវឌ្ឍនភាពលទ្ធិប្រជាធិប តេយ្យក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

RELATED ARTICLES