Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិវិមានក្រឹមឡាំង មិនឲ្យអន្តរជាតិស៊ើបអង្កេតករណី ធ្លាក់យន្តហោះស្លាប់លោក Prigozhin ខណៈអាមេរិក សង្ស័យ

វិមានក្រឹមឡាំង មិនឲ្យអន្តរជាតិស៊ើបអង្កេតករណី ធ្លាក់យន្តហោះស្លាប់លោក Prigozhin ខណៈអាមេរិក សង្ស័យ

កាលពីថ្ងៃពុធវិមានក្រឹមឡាំង បាននិយាយថាការស៊ើបអង្កេតលើការធ្លាក់យន្តហោះដែល បានសម្លាប់មេដឹកនាំ ទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin កាលពីសប្តាហ៍មុនគឺបន្ទុកនៃការស៊ើបអង្កេតរបស់ រុស្ស៊ីហើយថាមិនអោយមានការស៊ើបអង្កេតពីអន្តរជាតិទេ។

នៅក្នុងការហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បាននិយាយថាការ ស៊ើបអង្កេតរបស់រុស្ស៊ីបានគិតគូរពីលទ្ធភាពដែលថាការធ្លាក់យន្តហោះនេះត្រូវបានបង្កឡើងដោយចេតនា។

សេតវិមានថា វិមានក្រឹមឡាំង នៅពីក្រោយការស្លាប់ Prigozhin

សេតវិមានកាលពីថ្ងៃអង្គារបានខិតជិតទៅដល់ការសន្និដ្ឋានមួយដើម្បីប្រកាសថាវិមានក្រឹមឡាំងគឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ប្រធានក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ដែលត្រូវបានគេ ជឿថាបានស្លាប់នៅក្នុងការធ្លាក់យន្តហោះដ៏អាថ៌កំបាំងមួយកាលពីសប្តាហ៍មុន។

អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បាននិយាយថាយើងទាំងអស់គ្នាដឹងថាវិមាន ក្រឹមឡាំង មានប្រវត្តិដ៏យូរលង់ក្នុងការសម្លាប់គូប្រជែង។វាច្បាស់ណាស់ថាមានអ្វីកើតឡើងនៅទីនេះ។ការអត្ថាធិប្បាយរបស់លោកស្រីគឺជាសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកដែលស្ទើរតែឈានទៅដល់ការសន្និដ្ឋានអំពីលទ្ធភាពដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដឹកនាំការសម្លាប់លោក Prigozhin បន្ទាប់ ពីលោកបះបោរខ្លីមួយប្រឆាំងនឹងវិមានក្រឹមឡាំងកាលពីខែមិថុនា។

ប្រធានាធិបតីសហរដ្ឋអាមេរិក ចូបៃដិន បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកកំពុង ធ្វើការដើម្បីឈានដល់ការសន្និដ្ឋានអំពីរបៀបដែលយន្តហោះនេះធ្លាក់។ លោកបាននិយាយកាលពីថ្ងៃសុក្រថា៖ «យើងកំពុងព្យាយាមគូសវាសយ៉ាងជាក់លាក់។

លោកក៏បាននិយាយផងដែរថា វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែល Prigozhin ត្រូវបានសម្លាប់បន្ទាប់ពីលោកប្រឆាំង នឹងលោកពូទីន៕

RELATED ARTICLES