សេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេសដែលគ្រប់គ្រងដោយរដ្ឋនឹងក្លាយជាក្រុមហ៊ុនដំបូងគេក្នុងពិភពលោកដែលផ្តល់ការចាក់ថ្នាំសម្រាប់ការព្យាបាលជំងឺមហារីកដល់អ្នកជំងឺរាប់រយនាក់នៅក្នុងប្រទេសជាមួយនឹងការកាត់បន្ថយពេលវេលាព្យាបាលរហូតដល់បីភាគបួនជំនួសឲ្យការបន្ថែមបរិមាណឈាមទៅក្នុងរាងកាយរបស់មនុស្ស ដែលចំណាយពេលយូរ។

បន្ទាប់ពីការអនុម័តពីទីភ្នាក់ងារនិយតកម្មឱសថ និងផលិតផលថែទាំសុខភាព (MHRA) សេវាសុខភាពជាតិបាន និយាយកាលពីថ្ងៃអង្គារថាអ្នកជំងឺរាប់រយនាក់ដែលមានសិទ្ធិទទួលការព្យាបាលដោយប្រព័ន្ធសុំា(Immunoherapy) របស់ថ្នាំatezolizumabត្រូវបានកំណត់ឱ្យចាក់ក្រោមស្បែក(Under the skin injection) ហើយការព្យាបាលបែប នេះធ្វើអោយគ្រូពេទ្យមានពេលទំនេរច្រើន។
លោកវេជ្ជបណ្ឌិត Alexander Martin ទីប្រឹក្សាផ្នែកជំងឺមហារីកនៅ West Suffolk NHS Foundation Trust បាននិ យាយថាការអនុម័តនេះនឹងមិនត្រឹមតែអនុញ្ញាតឱ្យយើងផ្តល់ការថែទាំងាយស្រួលនិងលឿនជាងមុនសម្រាប់អ្នកជំងឺរបស់យើងប៉ុណ្ណោះទេប៉ុន្តែវានឹងជួយឱ្យក្រុមរបស់យើងព្យាបាលអ្នកជំងឺកាន់តែច្រើនក្នុងរយៈពេលមួយថ្ងៃ។សេវាសុខភាពជាតិបាននិយាយថា ថ្នាំatezolizumab ដែលត្រូវបានគេស្គាល់ថា Tecentriq ជាធម្មតាត្រូវបានផ្តល់ ឱ្យអ្នកជំងឺតាមសរសៃឈាមដោយផ្ទាល់ទៅក្នុងសរសៃឈាមរបស់ពួកគេតាមរយៈដំណក់ថ្នាំដែលជារឿយៗអាចចំណាយពេលប្រហែល៣០ នាទីឬរហូតដល់មួយម៉ោងសម្រាប់អ្នកជំងឺមួយចំនួន នៅពេលដែលវាពិបាកក្នុងការ ចូលសរសៃឈាមវ៉ែន។
លោកMarius Scholtz នាយកផ្នែកវេជ្ជសាស្រ្ដនៃក្រុមហ៊ុន Roche Products Limited បាននិយាយថា ការចាក់ Tecentriq នៅក្រោមស្បែកផ្តល់នូវជម្រើសព្យាបាលលឿនជាងមុន ដោយសារវាចំណាយពេលប្រហែល ៧នាទី ធៀបនឹង ៣០ទៅ ៦០នាទីសម្រាប់វិធីសាស្ត្របច្ចុប្បន្ននៃការចាក់បញ្ចូលតាមសរសៃឈាម។
ឱសថAtezolizumab ផលិតដោយ Genentech របស់ក្រុមហ៊ុន Roche គឺជាប្រភេទថ្នាំ immunotherapy ដែលផ្តល់ អំណាចដល់ប្រព័ន្ធការពារផ្ទាល់ខ្លួនរបស់អ្នកជំងឺក្នុងការស្វែងរកនិងបំផ្លាញកោសិកាមហារីក។ ការព្យាបាលបច្ចុប្បន្នត្រូវបានផ្តល់ជូនដល់ អ្នកជំងឺ ដែលមានជំងឺមហារីកជាច្រើន រួមទាំងសួត សុដន់ ថ្លើម និង ក្រពេញប្រូស្តាត។
Immunotherapy គឺជាប្រភេទថ្នាំព្យាបាលជំងឺមហារីក។ វាប្រើសារធាតុដែលផលិតដោយរាងកាយ ឬនៅក្នុង មន្ទីរពិសោធន៍ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំ និងជួយឱ្យរាងកាយរកឃើញ និងបំផ្លាញកោសិកាមហារីក។ ការព្យាបាលដោយភាពស៊ាំអាចព្យាបាលជំងឺមហារីកជាច្រើនប្រភេទ។ វាអាចត្រូវបានប្រើតែម្នាក់ឯង ឬរួម បញ្ចូលជាមួយនឹងការព្យាបាលដោយគីមី ឬការព្យាបាលថ្នាំំមហារីកផ្សេងទៀត។
សេវាសុខភាពជាតិបាននិយាយថា ខ្លួនរំពឹងថាភាគច្រើននៃអ្នកជំងឺប្រហែល ៣៦០០នាក់ដែលចាប់ផ្តើមការព្យា បាលដោយថ្នាំ atezolizumab ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសអង់គ្លេសប្តូរទៅការចាក់ថ្នាំដែល សន្សំសំចៃពេល វេលាប៉ុន្តែបានបន្ថែមថាអ្នកជំងឺដែលទទួលការព្យាបាលដោយប្រើគីមីតាមសរសៃឈាម រួមផ្សំជាមួយថ្នាំ atezolizumab អាចនឹងបន្តចាក់បញ្ចូលឈាម៕