តំណាងគណបក្ស Thai Pakdee បានទៅកាន់នាយកដ្ឋានកែតម្រូវនៅព្រឹកថ្ងៃចន្ទ ដើម្បីប្រឆាំងនឹងសំណើ សុំលើកលែងទោសពីព្រះមហាក្សត្រសម្រាប់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា។ពួកគេត្រូវបានដឹកនាំដោយលោក Anant Sakhoncharoen ហិរញ្ញិករបក្ស។ គណបក្សនេះមិនមាន អាសនៈ ក្នុងសភាទេ។

លោក Anant បាននិយាយថា លោកថាក់ស៊ីន ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទពុករលួយ និងការក្លែង បន្លំអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយបានភៀសខ្លួនចេញពីប្រទេសហើយមិនបានគោរពតាម សេចក្តីសម្រេចរបស់តុលាការនោះទេ។
គណបក្សបានដាក់លិខិតស្នើទៅនាយកដ្ឋានកែប្រែ ដែលស្ថិតនៅក្រោមក្រសួងយុត្តិធម៌ អោយគោរពច្បាប់។ក្រុមបាតុករបានលើកឡើងពីគោលនយោបាយរបស់លោក Paibul Khumchaya អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលកាន់តំណែងពីឆ្នាំ ២០១៤-២០១៦ ប្រឆាំងនឹងការលើកលែងទោសរបស់ព្រះមហាក្សត្រចំពោះ ទណ្ឌិតដែល ប្រព្រឹត្តអំពើពុករលួយដើម្បីការពារអភិបាលកិច្ចល្អក្នុងប្រទេស។
ទោះជាយ៉ាងណាក្តីអភិបាលពន្ធនាគារក្រុងបាងកកបានបញ្ជាក់ថា លោក ថាក់ស៊ីន មានសិទ្ធិស្នើសុំការលើក លែងទោសពីព្រះមហាក្សត្រ។
ចំណែកឯតំណាងផ្សេងទៀតរបស់បក្សខាងលើ បានបង្ហាញខ្លួននៅការិយាល័យអគ្គមេធាវី ដោយស្នើសុំឱ្យមាន ការបន្តការកាត់ទោសលោក ថាក់ស៊ីន ឡើងវិញលើសំណុំរឿងបរិហារកេរ្តិ៍ និងប្រមាថព្រះមហាក្សត្រ។កងទ័ពភូមិន្ទថៃបានចោទប្រកាន់ថាក់ស៊ីននៅក្នុងតុលាការព្រហ្មទណ្ឌពីបទបរិហារកេរ្តិ៍ និងរំលោភលើមាត្រា ១១២នៃក្រមព្រហ្មទណ្ឌ (ច្បាប់ប្រមាថព្រះមហាក្សត្រ) ជិតមួយទសវត្សរ៍មុន។ តុលាការបានទទួលយកសំណុំរឿងនេះទៅជំនុំជម្រះនៅឆ្នាំ២០១៥ ហើយបានចេញដីកាចាប់ខ្លួនលោក ថាក់ស៊ីន ដែលនៅក្រៅប្រទេស ហើយមិនបានចូលខ្លួននៅតុលាការតាមដីកា។
បន្ទាប់ពីការនិរទេសខ្លួនឯងអស់រយៈពេល ១៥ ឆ្នាំ លោកថាក់ស៊ីនបានវិលត្រឡប់មកប្រទេសវិញនៅថ្ងៃទី ២២ខែ សីហា។តុលាការកំពូលបានបញ្ជាឱ្យគាត់ដាក់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំសម្រាប់សំណុំរឿងផ្លូវច្បាប់ពីមុន និង ចុងក្រោយ៕