កងទ័ពអូស្ត្រាលី និងហ្វីលីពីនបានធ្វើសមយុទ្ធរួមគ្នា កាលពីថ្ងៃសុក្រ២៥សីហានៅជិតចំណុច សំខាន់នៃដែនទឹក សមុទ្រចិនខាងត្បូងដែលទាមទារដោយប្រទេសចិន ខណៈប្រធានាធិបតីហ្វីលីពីនលោកហ្វើឌីណង់ ម៉ាកូស Ferdinand Marcos បានសាទរសមយុទ្ធនេះថាជាគំរូ ដ៏សំខាន់បំផុត នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ។នេះបើ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារAFP ចេញផ្សាយកាលពីថ្ងៃសុក្រទី ២៥សីហាឆ្នាំ ២០២៣។សមយុទ្ធរួមគ្នាកាលពីថ្ងៃសុក្របានធ្វើឡើងនៅមូលដ្ឋានទ័ពជើងទឹកមួយចម្ងាយប្រហែល២៤០ គីឡូម៉ែត្រភាគ ខាងកើតនៃ តំបន់ScarboroughShoalជាកន្លែងនេសាទដ៏សម្បូរបែបដែលចិនបានដណ្តើម យកពីហ្វីលីពីន កាល ពីឆ្នាំ២០១២ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹង។

លោក Marcos បានប្រាប់អ្នកយកព័ត៌មានថា នេះជាសមយុទ្ធ សហប្រតិបត្តិការយុទ្ធសាស្ត្រជិតស្និទ្ធរវាងប្រ ទេសជុំវិញតំបន់ហើយវាមានសារៈសំខាន់ខ្លាំងណាស់។
លោកបាននិយាយអំពីសមយុទ្ធដែលលោកបានទស្សនាជាមួយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles ថា ជាទិដ្ឋភាពសំខាន់នៃរបៀបដែលយើងរៀបចំសម្រាប់ព្រឹត្តិការណ៍ណាមួយ។
សមយុទ្ធផ្លូវអាកាស សមុទ្រ និងដី ដែលជាសមយុទ្ធរួមគ្នាដ៏សំខាន់លើកដំបូង របស់ប្រទេសទាំងពីរគឺក្លែងធ្វើជា ដណ្តើមយកកោះដែលគ្រប់គ្រងដោយសត្រូវមកវិញ។

ទាហានអូស្ត្រាលីប្រហែល១២០០ នាក់ និងទាហានម៉ារីនហ្វីលីពីនចំនួន៥៦០ នាក់បានសម្រុកចូលឆ្នេរមួយក្នុងអំ ឡុងពេលសមយុទ្ធនេះ ដោយបានមកដល់យានជំនិះវាយប្រហារដោយលោតឆ័ត្រយោង និងនៅលើយន្តហោះ Osprey របស់សហរដ្ឋអាមេរិក។
យន្តហោះចម្បាំង F-35 ទំនើបរបស់អូស្ត្រាលីចំនួនពីរគ្រឿងបានផ្តល់ការគាំទ្រផ្លូវអាកាសយ៉ាងជិតស្និទ្ធហើយ នាវាចម្បាំងអូស្ត្រាលីបានធានាសុវត្ថិភាពដែនទឹកជុំវិញ៕