Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិធ្លាក់យន្តហោះស្លាប់មេទាហានស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin គឺជាការសងសឹករបស់វិមាន ក្រឹមឡាំង?

ធ្លាក់យន្តហោះស្លាប់មេទាហានស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin គឺជាការសងសឹករបស់វិមាន ក្រឹមឡាំង?

មេទាហានស៊ីឈ្នួលរុស្ស៊ី លោកYevgeny Prigozhin និងមន្ត្រីយោធាកំពូលៗផ្សេងទៀតសរុបជាង១០នាក់ ត្រូវបានគេសន្មត់ថាបានស្លាប់នៅក្នុងការធ្លាក់យន្តហោះនៅភាគខាងជើងទីក្រុងម៉ូស្គូកាលពីថ្ងៃពុធ ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAPកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី ២៤ សីហា។មរណភាពរបស់លោកត្រូវបានគេមើលឃើញជាទូទៅថាជាការសងសឹកធ្វើឃាតរបស់វិមានក្រុមឡាំងបន្ទាប់ពីរយៈពេលពីរខែដែពួកគេបានរៀបចំការបះបោរផ្តាច់អំណាចរបស់ប្រធានាធិបតី ពូទីន។

ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលរបស់រុស្ស៊ី បាននិយាយថា លោក Prigozhin និងឧត្តមសេនីយឯកចំនួនប្រាំមួយ នាក់ បានស្ថិតនៅលើយន្តហោះជំនួញ ដែលបានធ្លាក់កាលពីថ្ងៃពុធ ភ្លាមៗបន្ទាប់ពីហោះចេញពីទីក្រុងម៉ូស្គូ ជាមួយនឹងនាវិក ៣ នាក់ ។ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពទាំង ១០ហើយប្រព័ន្ធ ផ្សព្វផ្សាយរុស្ស៊ី បានដកស្រង់ប្រភពនៅក្នុងក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner របស់ Prigozhin ដែលបានបញ្ជាក់ពីការស្លាប់ របស់គាត់។

សហរដ្ឋអាមេរិកនិងមន្ត្រីប្រទេសលោកខាងលិចផ្សេងទៀតរំពឹងជាយូរមកហើយថាលោកពូទីនបំផ្លាញលោក Prigozhin បើទោះបីជាលោកបានសន្យាថានឹងទម្លាក់ការចោទប្រកាន់នៅ ក្នុងកិច្ចព្រមព្រៀងដែលបានបញ្ចប់ ការបះបោរពីថ្ងៃទី ២៣-២៤ ខែមិថុនាក៏ដោយ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូបៃដិនបាននិយាយថា៖ «ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ ប៉ុន្តែខ្ញុំមិនភ្ញាក់ ផ្អើលទេចំពោះមរណភាពរបស់លោក Prigozhin ។ លោកបានបន្ថែមថាមិនមានអ្វីច្រើនទេដែលកើតឡើងនៅក្នុងប្រទេសរុស្ស៊ីដែលមិនមានលោកពូទីនមនៅពីក្រោយ។

អ្នកគាំទ្រ Prigozhin បានអះអាងនៅលើបណ្តាញថា យន្តហោះនេះត្រូវបានទម្លាក់ដោយចេតនា រួមទាំងការផ្តល់ យោបល់ថាវាត្រូវបានវាយប្រហារដោយមីស៊ីលការពារដែនអាកាសឬគោលដៅដោយគ្រាប់បែកនៅលើយន្តហោះ។ការអះអាងទាំងនេះមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ។ គូប្រជែង និងអ្នករិះគន់ជាច្រើនរូបរបស់ ពូទីន ត្រូវបានសម្លាប់ឬឈឺយ៉ាងធ្ងន់ធ្ងរនៅក្នុងការប៉ុនប៉ងធ្វើឃាតជាក់ស្តែង។

ចំណែកឯលោកJanisSartsនាយកមជ្ឈមណ្ឌលទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់ អង្គការណាតូ បានប្រាប់ទូរ ទស្សន៍ឡាតវីថា “ការធ្លាក់យន្តហោះនេះពិតជាមិនមែនជារឿងចៃដន្យទេ៕

RELATED ARTICLES