ទីបំផុតបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ លោក ស្រេតថា ថាវីស៊ីន បានបំបែកភាពជាប់គាំងនយោ បាយដែលមានរយៈពេលជិត១០០ ថ្ងៃ ដោយទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០របស់ របស់ប្រទេសថៃនៅថ្ងៃនេះ ។
លោកស្រេតថា ត្រូវបានស្នើឡើងដោយដោយគណបក្សភឿថៃនិងដៃគូចម្រុះដែលមានគណបក្សចំនួន ១១ រួមគ្នា មាន ៣១៤ អាសនៈ។ ការបែងចែកតំណែងរដ្ឋមន្ត្រីត្រូវបានធ្វើឡើងមុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ថ្ងៃនេះ។

កិច្ចប្រជុំរួមគ្នានៃសភា និងព្រឹទ្ធសភាកាលពីល្ងាចថ្ងៃអង្គារ បានបោះឆ្នោតជ្រើសរើសលោក ស្រេតថា ថាវីស៊ីន បេក្ខជនមកពីគណបក្សភឿថៃ ជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ ជាមួយនឹងសំឡេងគាំទ្រ ៤៨២ ប្រឆាំង ១៦៥ សំឡេងប្រឆាំងលោក និងអនុបវាទ៨១។
ក្នុងការបោះឆ្នោតមានសមាជិកសភាចំនួន៥០០នាក់ និងសមាជិកព្រឹទ្ធសភាចំនួន ២៤៩ នាក់។ លោកស្រេតថា ត្រូវការសំឡេងភាគច្រើនចំនួន៣៧៥សំឡេង។ នៅក្នុងសភា ៧២៨ដែលមាន មានវត្តមាន។ក្រោយការប្រកាសតំណាងរាស្រ្តមួយចំនួនបានសម្តែងការព្រួយបារម្ភអំពីការចោទប្រកាន់ពីការគេចវេសទិញដីមិនបង់ពន្ធ ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យ Sansiri Plc នៅពេលដែលលោក ស្រេតថានៅតែជាប្រធាន ប្រតិ បត្តិរបស់ក្រុមហ៊ុន។
ព្រឹទ្ធសមាជិកលោក Wiwat Saengsuriyachat បាននិយាយថា លោកបានដឹងតិចតួចអំពីលោក ស្រេត ថាហើយ គណបក្សភឿថៃ មិនបានចែកចាយប្រវត្តិរូបជាលាយលក្ខណ៍អក្សរនៃបេក្ខជនរបស់ពួកគេ ដល់សមាជិកសភា មុនការតែងតាំងជានាយករដ្ឋមន្ត្រីនោះទេ។
លោកWiwatបាននិយាយថាខ្ញុំទើបតែបានឃើញរបាយការណ៍ព័ត៌មានអំពីគាត់ហើយ មានការចោទប្រកាន់ជា ច្រើនប្រឆាំងនឹងគាត់។

លោក Suratin Pijarn ប្រធានគណបក្សប្រជាធិបតេយ្យថ្មីបានថ្លែងថាលោកមិនបានដឹងព័ត៌មានលម្អិតអំពីលោក ស្រេត ថាទេ ហើយគ្រាន់តែដឹងថាបេក្ខជននាយករដ្ឋមន្ត្រីបានសាងសង់ផ្ទះសម្រាប់លក់។ លោកបានចោទជាសំណួរថាតើយើងត្រូវបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដូចជាយើងទិញផលិតផលតាមអានឡានដែរឬទេ?។
ឆ្លើយតបទៅនឹងការរិះគន់លោក បណ្ឌិត ជុន ណាន មេដឹកនាំបក្សភឿថៃ បានមានប្រសាសន៍ថា ការចោទប្រ កាន់នេះមិនត្រូវបានគេបង្ហាញឲ្យឃើញទេ ដូច្នេះលោកស្រេតថា ត្រូវបានចាត់ទុកថាជាមនុស្សគ្មានកំហុស និង ស្មោះត្រង់៕