Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិកូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមសមយុទ្ធយោធា ខណៈលោកគីម ធ្វើទស្សនកិច្ចនៅអង្គភាពទ័ពជើង ទឹក

កូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមសមយុទ្ធយោធា ខណៈលោកគីម ធ្វើទស្សនកិច្ចនៅអង្គភាពទ័ពជើង ទឹក

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា ខណៈដែលមេដឹក នាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនាអង្គភាពកងទ័ពជើងទឹក ដែលជាកន្លែងលោកបានត្រួត ពិនិត្យការសាកល្បងមីស៊ីលបាញ់ចេញពីនាវាចម្បាំង។

សមយុទ្ធ Ulchi Freedom Shield (UFS) ប្រចាំឆ្នាំរយៈពេល ១១ ថ្ងៃ រវាងកូរ៉េខាងត្បូង និងយោធាអាមេរិកគឺផ្អែក លើសេណារីយ៉ូសង្រ្គាមទាំងអស់ … ក្នុងគោលបំណងពង្រឹងឥរិយាបថត្រៀមខ្លួនរបស់ពួកគេចំពេលមានភាព តានតឹងកើនឡើងពីការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង និងការពង្រឹងវោហាសាស្ត្រប្រឆាំងនឹងសម្ព័ន្ធមិត្ត។នេះបើយោងតាមសារព័ត៌មានយុនហាប់ ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបានរាយការណ៍។សមយុទ្ធនេះនឹងរួមបញ្ចូលលំហាត់បញ្ជាការផ្អែកលើកុំព្យូទ័រ ការហ្វឹកហ្វឺនលើទីលានស្របគ្នា និងសមយុទ្ធការ ពារស៊ីវិល Ulchi។កងទ័ពអាកាសកូរ៉េខាងត្បូងក៏បានធ្វើសមយុទ្ធការពារដែនអាកាសនៅទូទាំង១២អង្គភាពដែល រីករាលដាលទូទាំងប្រទេស។

កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនឹងរៀបចំព្រឹត្តិការណ៍ហ្វឹកហ្វឺនបំពេញបន្ថែមទ្រង់ទ្រាយធំមួយចំនួនដើម្បី បង្កើនការត្រៀមខ្លួនប្រយុទ្ធ។នេះបើយោងតាមយោធានៃសម្ព័ន្ធមិត្តទាំងពីរ។

ក្រៅពីកងទ័ពជើងទឹក ទ័ពអាកាស និងទាហានម៉ារីនរបស់ប្រទេសទាំងពីរ អង្គភាពអវកាសនៃកងកម្លាំងអា មេរិកកូរ៉េក៏នឹងចូលរួមក្នុងសមយុទ្ធនេះដែរ។

ទន្ទឹមនឹងនេះសារព័ត៌មានរដ្ឋ KCNA ដែលមានមូលដ្ឋាននៅទីក្រុងព្យុងយ៉ាង បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានទៅទស្សនាកងនាវាចរកងទ័ពជើងទឹក ដែលមានភារកិច្ចការពារឆ្នេរសមុទ្រភាគខាងកើត។សារព័ត៌មាននោះមិនបានបង្ហាញកាលបរិច្ឆេទនៃការបំពេញទស្សនកិច្ចរបស់លោកទេ។

KCNA បានបន្ថែមថាលោក គីម បានមើលទាហានសមុទ្រធ្វើសមយុទ្ធក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅ កាន់អង្គភាពកងទ័ពជើងទឹកនៃកងទ័ពប្រជាជនកូរ៉េ (KPA) ។យោងតាមរបាយការណ៍បានឱ្យដឹងថា ការបាញ់ បង្ហោះចេញពីនាវាល្បាតបានជោគជ័យ ហើយត្រូវបានអនុវត្តដោយគ្មានកំហុស ។

ក្រុមអ្នកសង្កេតការណ៍មើលឃើញថា ការសាកល្បងនេះជាការឆ្លើយតបទៅនឹង សមយុទ្ធយោធារួមគ្នា ដោយ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិករយៈពេល១១ថ្ងៃ ដែលបានចាប់ផ្តើមថ្ងៃនៅថ្ងៃចន្ទនេះ។ការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបមិនត្រូវបានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុងព្យុងយ៉ាងទេ។ ទោះជាយ៉ាងនេះក្តី សព្វាវុធបែបនេះក៏អាចប្រើដើម្បីបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ៕

RELATED ARTICLES