មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន មានឆន្ទៈ ជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន ដោយគ្មានដាក់លក្ខខណ្ឌជាមុនដើម្បីពិភាក្សាអំពីការលុប បំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌ មានជប៉ុនក្យូដូថាពួកគេមិនបានឆ្លើយតបជាវិជ្ជមានចំពោះការផ្តល់ជូននោះទេប៉ុន្តែវានៅតែស្ថិតនៅលើតុ។យើង មានឆន្ទៈក្នុងការអង្គុយចុះ និងចរចាដោយគ្មានដាក់លក្ខខណ្ឌជាមុន។
លោក Kirby បានថ្លែងប្រាប់អ្នកកាសែតមួយថ្ងៃមុនពេលលោក បៃដិនត្រូវធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលត្រីភាគីជា មួយមេដឹកនាំជប៉ុននិងកូរ៉េខាងត្បូងដើម្បីពិភាក្សាគ្នាទៅលើរបៀបវារៈការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កូរ៉េខាងជើងលើសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីល។
ការស្នើឲ្យមានកិច្ចប្រជុំកំពូលមួយ ដែលមិនត្រូវបានបង្ហាញច្បាស់លាស់ដោយ Kirby ថាតើសំណើរនោះត្រូវបាន ធ្វើឡើងនៅពេលណា
បានបង្ហាញថា រដ្ឋបាលលោកចូ បៃដិន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីឈាន ទៅដល់មានការជួបប្រជុំគ្នា ជាមួប្រទេសកូរ៉េខាងជើង។
ទោះជាយ៉ាងណាក្តីបើយោងតាមលោកស្រី Mira Rapp-Hooper នាយកជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខជាតិ សម្រាប់អាស៊ីបូព៌ា បានបង្ហាញនៅក្នុងកាសែតនយោបាយ Think Tank កាលពីថ្ងៃពុធថារដ្ឋបាលរបស់អាមេរិក បាននិងកំពុងខិតខំប្រឹងប្រែងជាពិសេសដើម្បីអញ្ជើញកូរ៉េខាងជើងឱ្យមកតុចរចាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។លោកស្រីបាននិយាយថាការប៉ុនប៉ងបែបនេះបានកើតឡើងកាន់តែខ្លាំងឡើងចាប់តាំងពីទាហានអាមេរិកម្នាក់ដែលឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូងបានឆ្លងកាត់ព្រំដែន ចូលទៅក្នុងប្រទេសកូរ៉េខាងជើងដោយគ្មានការ អនុញ្ញាតកាលពីមួយខែមុន។
ដោយសំដៅលើការមិនឆ្លើយតបរបស់ទីក្រុងព្យុងយ៉ាងចំពោះសំណើរបស់រដ្ឋបាលលោកបៃដិន លោក Kirby បាននិយាយថា បើទោះជាកូរ៉េខាងជើងមិនឆ្លើយតប និងមិនបង្ហាញចំណាប់អារម្មណ៍លើរឿងនោះ យើងត្រូវ ធ្វើឱ្យប្រាកដថាយើងត្រៀមខ្លួនជាស្រេចក្នុងគ្រប់វិស័យដើម្បីការពារសន្តិសុខជាតិរបស់យើង។ ផលប្រយោជន៍ និងសម្ព័ន្ធមិត្តកូរ៉េ និងជប៉ុនរបស់យើង។
មិនដូចកាន់ស្នងតំណែងមុនប្រធានាធិបតីដូណាល់ ត្រាំ ដែលបានជួបជាមួយលោកគីម ជុងអ៊ុន ដោយផ្ទាល់ ចំនួនបីដង ខណៈលោកបៃដិននៅតែមិនមានសំណាង។រដ្ឋបាលរបស់លោកបៃដិនបានស្វែងរកវឌ្ឍនភាពឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរតាមរយៈបណ្តាញជាច្រើនដែលពាក់ព័ន្ធនឹងមន្ត្រី ប៉ុន្តែនៅតែមិនមានប្រជុំកម្រិតកំពូលនោះទេ៕