Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិអត្តឃាតរបស់គ្រូបង្រៀនម្នាក់ ក្រសួងអប់រំកូរ៉េ​ខាងត្បូង ប្តូរគោល​នយោ​បាយថ្មី លើកកម្ពស់់​សិទ្ធិអ្នកអប់រំ

អត្តឃាតរបស់គ្រូបង្រៀនម្នាក់ ក្រសួងអប់រំកូរ៉េ​ខាងត្បូង ប្តូរគោល​នយោ​បាយថ្មី លើកកម្ពស់់​សិទ្ធិអ្នកអប់រំ

ក្រសួងអប់រំបាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថាគ្រូបង្រៀននឹងត្រូវបានអនុញ្ញាតឱ្យដកសិស្សដែលរំខាន និងរឹបអូសទូរស័ព្ទដៃរបស់ពួកគេ ប្រសិនបើពួកគេបន្តរំខានដល់ប្រតិបត្តិការក្នុងថ្នាក់ និង​រំខានដល់សិស្សដទៃទៀតចាប់ពីខែកញ្ញា។គោលការណ៍ថ្មីនេះនឹងអនុវត្តចំពោះគ្រូបង្រៀនដែលបង្រៀននៅសាលាបឋមសិក្សា សាលាមធ្យមនិងវិទ្យាល័យ​។

ក្រសួងអប់រំបានបន្តថា ប្រសិនបើសិស្សមិនបានគោរពតាមការណែនាំរបស់គ្រូ គ្រូអាចសុំការអនុញ្ញាតពីនាយក​សាលារបស់ពួកគេក្នុងការពិន័យដល់សិស្ស។ គ្រូបង្រៀន និងនាយកសាលាអាចប្រគល់ភារ​កិច្ចជាក់លាក់ដល់​សិស្ស ដូចជាតម្រូវឱ្យពួកគេសរសេរលិខិតសុំទោសដើម្បីឆ្លុះបញ្ចាំងពីអាកប្បកិរិយារបស់ពួកគេ។ច្បាប់ស្តីពីសិទ្ធិរបស់សិស្សនាពេលបច្ចុប្បន្ននេះបានរារាំងគ្រូបង្រៀនពីការស្នើសុំដាក់ទណ្ឌកម្ម។គោលនយោបាយថ្មីនេះមានគោលបំណងពង្រឹងសិទ្ធិគ្រូបង្រៀននិងការពារសិទ្ធិសិក្សារបស់សិស្សទាំងអស់។

ក្នុងករណីបន្ទាន់គ្រូបង្រៀននឹងត្រូវបានអនុញ្ញាតឱ្យប្រើកម្លាំងកាយដើម្បីបង្ខាំងសិស្សដែលរំខាន ប្រសិនបើពួក​គេ​បង្កការគំរាមកំហែងដល់រាងកាយរបស់គ្រូ ឬសិស្សផ្សេងទៀតនៅពេលការប៉ុនប៉ងដាក់វិន័យ​ដោយពាក្យសំដី​មិនមានប្រសិទ្ធភាព។បច្ចុប្បន្ននេះការប្រើកម្លាំងកាយប្រឆាំងនឹងសិស្សត្រូវបានហាម​ឃាត់នៅក្រោមច្បាប់សិទ្ធិ​របស់សិស្ស។

គោលការណ៍នេះក៏នឹងតម្រូវឱ្យសិស្ស ឬមាតាបិតារបស់ពួកគេលើកឡើងពីការជំទាស់ណាមួយទាក់​ទងនឹងវិធី​សាស្រ្តបង្រៀនរបស់គ្រូជាមួយនាយកសាលាជាជាងនិយាយទៅកាន់គ្រូដោយផ្ទាល់។

នៅក្រោមច្បាប់ថ្មី គ្រូ និងមាតាបិតាក៏អាចស្នើសុំការប្រជុំជាមួយគ្នា ហើយត្រូវតែឆ្លើយតបទៅនឹងសំណើ​ទាំងនេះ​។ ការប្រជុំត្រូវតែកើតឡើងក្នុងអំឡុងពេលម៉ោងធ្វើការរបស់គ្រូបង្រៀន ហើយគួរតែត្រូវបានកំណត់ទុកជាមុន។ ក្រសួងបានពន្យល់ថា គ្រូបង្រៀនអាចបញ្ឈប់ការប្រជុំភ្លាមៗ ប្រសិនបើពួកគេទទួលរងនូវពាក្យប្រមាថ ឬការគំ​រាម​កំហែង ឬត្រូវបានវាយដំលើរាងកាយ។

សាលានីមួយៗនឹងត្រូវបានផ្តល់ស្វ័យភាពក្នុងការអភិវឌ្ឍន៍គោលការណ៍ណែនាំរបស់ខ្លួនស្របតាមតម្លៃនិងបរិយាកាសសិក្សារបស់វា។

សិទ្ធិរបស់សិស្សត្រូវបានផ្តល់អោយខ្លាំងពេក ដែលនាំទៅដល់ការធ្លាក់ចុះនៃសិទ្ធិគ្រូបង្រៀន និងសកម្មភាពអប់រំ​របស់​ពួកគេមិនត្រូវបានគោរព។ រដ្ឋមន្ត្រីក្រសួងអប់រំ លោក Lee Ju-ho បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន​មួយថា គ្រូបង្រៀនមានការលំបាកក្នុងការបង្រ្កាបការប្រើប្រាស់ទូរស័ព្ទ នៅក្នុងថ្នាក់រៀនដែលនាំទៅដល់ការរំ​លោភ​សិទ្ធិរបស់សិស្សដទៃទៀតក្នុងការសិក្សា។

គោលការណ៍នេះត្រូវបានបង្ហាញក្នុងរយៈពេលមួយខែបន្ទាប់ពីការធ្វើអត្តឃាតជាក់ស្តែងរបស់គ្រូបង្រៀននៅសាលាបឋមសិក្សាបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញប្រទេស។ គ្រូបង្រៀនសាលាបឋមសិក្សាអាយុ២៣ ឆ្នាំនៅតំបន់​Seocho-gu ទីក្រុងសេអ៊ូលបានស្លាប់កាលពីខែមុន។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាដោយសារ​ជួបការលំ​បាក​ក្នុង​ការដោះស្រាយជាមួយសិស្សមិនសមរម្យ និងការត្អូញត្អែរហួសហេតុពីឪពុកម្តាយ។ ប៉ូលិសបាននឹងកំពុងស៊ើបអង្កេតករណីនេះ ប៉ុន្តែនិយាយជារួមពួកគេមិនបានរកឃើញអ្វីដើម្បីធានា​ការចោទប្រ​កាន់​ព្រហ្មទណ្ឌរហូតមកដល់ពេលនេះទេ។

ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក អ្នកអប់រំបានទាមទារការការពារប្រឆាំងនឹងសិទ្ធិរបស់​ពួកគេ​ក្នុងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព ដាក់វិន័យសិស្សឱ្យបានត្រឹមត្រូវ និងដោះស្រាយជាមួយឪពុក​ម្តាយដែលមិនគោរពគ្រូបង្រៀន ។

គោលការណ៍ថ្មីនេះក៏នឹងអនុញ្ញាតឱ្យគ្រូបង្រៀនណែនាំឪពុកម្តាយឱ្យស្វែងរកការប្រឹក្សាឬការព្យាបាលពីអ្នកជំនាញសម្រាប់កូនរបស់ពួកគេប្រសិនបើពួកគេគិតថាវាចាំបាច់សម្រាប់ការអភិវឌ្ឍន៍របស់សិស្ស។ក្រសួងក៏នឹងធ្វើការកែលម្អកិច្ចសហប្រតិបត្តិការរវាងគ្រូអប់រំពិសេស និងគ្រូបង្រៀនថ្នាក់រៀនធម្មតា។ តាមក្រ​សួង​វិ​ធានការសម្រាប់គ្រូអប់រំពិសេសនឹងត្រូវប្រកាសនៅពាក់កណ្តាលឆ្នាំក្រោយ៕

RELATED ARTICLES