លោក Pep Guardiola គ្រូបង្វឹករបស់ក្លឹប Man City បានបញ្ជាក់កាលពីថ្ងៃអង្គារថា Kevin De Bruyne នឹងខកខាន ការប្រកួតប្រហែល៣ទៅ ៤ខែ ក្នុងរដូវកាលថ្មីនេះ។
លោក Guardiola បាននិយាយនៅលើគេហទំព័រ mancity.com ថា នៅថ្ងៃបន្ទាប់ យើងនឹងសម្រេចចិត្ត ការវះកាត់ ឬមិនវះកាត់ ហើយវានឹងមានរយៈពេល៣ទៅ៤ខែ។

របួសរបស់ Kevin គឺជាការខាតបង់ដ៏ធំមួយ គាត់មានគុណសម្បត្តិជាក់លាក់។ អ្នកអាចចាញ់វាមួយ ឬពីរប្រកួត ប៉ុន្តែសម្រាប់រយៈពេលយូរ វាពិតជាលំបាកសម្រាប់ពួកយើង ប៉ុន្តែអ្នកត្រូវតែទន្ទឹងរង់ចាំការត្រឡប់មកវិញរបស់ គាត់ ។
De Bruyne វ័យ ៣២ឆ្នាំត្រូវបានបង្ខំឱ្យចេញពីការប្រកួតឈ្នះ 3-0 របស់ Man City ទល់នឹងក្រុម Burnley បន្ទាប់ពី បានរងរបួសសរសៃពួរឡើងវិញកាលពីថ្ងៃសុក្រ។
គាត់បានជួយ Manc City ឈ្នះជើងឯកយូហ្វាឆេមពានលីក ២០២៣។ គាត់បានស៊ុតបញ្ចូលទីបាន ៩៦ គ្រាប់ និង ជួយមិត្តរួមក្រុមបាន ១៥៣លើក ក្នុងការបង្ហាញវត្តមាន ៣៥៨ ប្រកួត៕