Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិលោកពូទីន អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើង និងចាប់ដៃប្រ ទេសអាហ្វ្រិក

លោកពូទីន អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើង និងចាប់ដៃប្រ ទេសអាហ្វ្រិក

នៅក្នុងសារអបអរសាទរដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនដែលប្រារព្ធទិវារំដោះជាតិ ប្រធានាធិប តីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ បានជំរុញឱ្យទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង ពង្រឹងទំនាក់ទំនង កាន់តែស៊ីជម្រៅ ។

លោក ពូទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំប្រាកដថាយើងនឹងបន្តកសាងកិច្ចសហប្រតិ បត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីជាប្រយោជន៍ដល់ប្រជាជនរបស់យើង ក្នុងផលប្រយោជន៍នៃការពង្រឹង ស្ថិរភាព និងសន្តិសុខនៅលើឧបទ្វីបកូរ៉េនិងនៅក្នុងតំបន់អាស៊ីឦសានទាំងមូល។

ប្រទេសទាំងពីររុស្ស៊ី និងកូរ៉េខាងជើង ឯកោកាន់តែខ្លាំងឡើងពីលោកខាងលិច និងមានទម្ងន់ជាមួយនឹងទណ្ឌកម្ម ចាប់តាំងពីវិមានក្រឹមឡាំងដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន និងបានចាប់ផ្តើមអរិភាពទ្រង់ទ្រាយធំកាលពី ឆ្នាំមុន។

រុស្ស៊ី ចាប់ដៃជាមួយបណ្តាប្រទេសអាហ្វ្រិក

រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergey Shoigu បានអំពាវនាវឱ្យប្រទេសអាហ្រ្វិកធ្វើទំនើបកម្មកងកម្លាំងប្រ ដាប់ អាវុធរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាប្រឈម និងការគំរាមកំហែងផ្នែកសន្តិសុខឱ្យកាន់តែប្រសើរឡើង។ លោកបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅសន្និសីទសន្តិសុខអន្តរជាតិក្រុងម៉ូស្គូ ដែលជា ព្រឹត្តិការណ៍មួយដែលរៀបចំដោយក្រសួងការពារជាតិរុស្ស៊ី។

លោក Shoigu បាននិយាយថា បណ្តាប្រទេសនៅទ្វីបអាហ្រ្វិក ចាំបាច់ត្រូវមាន កងកម្លាំងយោធាសហសម័យ ដែលត្រូវបានបណ្តុះបណ្តាលយ៉ាងប៉ិនប្រសប់ បំពាក់អាវុធល្អ និងមានសមត្ថភាពដោះស្រាយដោយស្វ័យភាព នូវបញ្ហាប្រឈម និងការគំរាមកំហែងផ្នែកសន្តិសុខ”។ លោកបានបន្ថែមថា រុស្ស៊ីប្តេជ្ញាជំរុញកិច្ចសហប្រតិ បត្តិការ ជាមួយបណ្តាប្រទេសអាហ្វ្រិកទាំងផ្នែកយោធា និងបច្ចេកទេសយោធា៕

RELATED ARTICLES