Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិUN ចោទកូរ៉េខាងជើង លួចផលិតអាវុធនុយក្លេអ៊ែរ ខណៈ UNSC កោះប្រជុំស្តីសិទ្ធិមនុស្សទីក្រុងព្យុងយ៉ាង

UN ចោទកូរ៉េខាងជើង លួចផលិតអាវុធនុយក្លេអ៊ែរ ខណៈ UNSC កោះប្រជុំស្តីសិទ្ធិមនុស្សទីក្រុងព្យុងយ៉ាង

សហរដ្ឋអាមេរិក អាល់បានី ជប៉ុន និងកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានស្នើសុំកិច្ច nប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយដើម្បីពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ដែលការស្នើសុំនេះទំនងជាប្រឈមមុខនឹងការប្រឆាំងពីរុស្ស៊ី និងចិន។កិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ខែសីហា នឹងក្លាយជាសន្និសីទសង្ខេបដំបូងស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើងចាប់តាំងពីឆ្នាំ ២០១៧ ។

ក្រុមប្រឹក្សានេះនឹងទទួលបានការសង្ខេបពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk លោកស្រី Elizabeth Salmon អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថាន ភាព សិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង និងអ្នកផ្តល់ព័ត៌មានសង្ខេបពីសង្គមស៊ីវិល ។នេះបើយោងតាមសេច ក្តីថ្លែងការណ៍រួមដែលផ្តល់ដោយ Linda Thomas-Greenfield ។ បេសកជនអាមេរិកប្រចាំអង្គការសហប្រជាជាតិ ក្នុងនាមប្រទេសអាល់បានី ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

របាយការណ៍បានបន្តថាការការពារប្រជាជនជុំវិញពិភពលោកគឺជាផ្នែកសំខាន់មួយនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងជាការទទួលខុសត្រូវដ៏សំខាន់របស់ក្រុមប្រឹក្សាសន្តិសុខ។ ហើយវាមានន័យថាការធ្វើឱ្យរបបកូរ៉េខាង ជើងទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស ។

របាយការណ៍UN ៖កូរ៉េខាងជើង កំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ 

កូរ៉េខាងជើងបានបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងផលិតសម្ភារៈនុយក្លេអ៊ែរនៅឆ្នាំ២០២៣ និងគេចចេញពីការដាក់ ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលមានគោលបំណងកាត់ផ្តាច់មូលនិធិសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមី ស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង ។នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលមិនទាន់បានផ្សព្វផ្សាយដែលឃើញដោយសារព័ត៌មាន រ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍។

បន្ទាប់ពីបំបែកកំណត់ត្រានៃការលួចលុយតាមប្រព័ន្ធអីនធឺណិតក្នុងឆ្នាំ ២០២២ដែលប៉ាន់ស្មានថាមានចំនួន ១,៧ ពាន់លានដុល្លារ ពួក Hacker កូរ៉េខាងជើង តាមសេចក្តីរាយការណ៍បានបន្តកំណត់គោលដៅដោយជោគជ័យ លើ រូបិយបណ្ណ r Crypto និងការផ្លាស់ប្តូរហិរញ្ញវត្ថុផ្សេងទៀតនៅទូទាំងពិភពលោក។នេះបើយោងតាមអ្នកឃ្លាំមើលទណ្ឌកម្មឯករាជ្យបានសរសេរនៅក្នុងរបាយការណ៍ទៅកាន់ គណៈកម្មាធិការក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

អ្នកឃ្លាំមើលដែលបានរាយការណ៍ទៅក្រុមប្រឹក្សាពីរដងក្នុងមួយឆ្នាំបានបន្តបចោទប្រកាន់កូរ៉េខាងជើងពីបទប្រើប្រាស់ការវាយប្រហារតាមអ៊ីនធឺណិតដើម្បីជួយផ្តល់មូលនិធិដល់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ ទោះជាយ៉ាងណាក្តីកូរ៉េខាងជើងបានបដិសេធការចោទប្រកាន់ពីការលួចចូល ឬការវាយប្រហារតាមអ៊ីនធឺណិត ផ្សេងទៀត។

បេសកកជនរបស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍នោះទេ។

កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមី​ស៊ីល​ផ្លោង​របស់ខ្លួនចាប់តាំងពីឆ្នាំ២០០៦។ វិធានការទាំងនោះត្រូវបានពង្រឹងជាឯកច្ឆ័ន្ទក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែស្ថាប័នដែលមានសមាជិក ១៥ រូបឥឡូវនេះត្រូវបានជាប់គាំងដោយសារតែប្រទេសចិន និងរុស្ស៊ីជំរុញឱ្យពួកគេបន្ធូរបន្ថយដើម្បីបញ្ចុះបញ្ចូល​ទីក្រុង​ព្យុងយ៉ាងត្រឡប់ទៅរកតុចរចារំសាយអាវុធនុយក្លេអ៊ែរ៕

RELATED ARTICLES