ព្រះរាជបុត្រច្បងទី២របស់ព្រះមហាក្សត្រថៃមហាវិច្ឆរាឡុងកន (Maha Vajiralongkorn)បានយាងទៅពិនិត្យ មណ្ឌុលថែទាំកុមារសម្រាប់គ្រួសារក្រីក្រកាលពីថ្ងៃអង្គារ ៨ សីហា ក្នុងដំណើរយាងមកព្រះរាជាណាចក្រ លើកទីមួយ ដ៏គួរឱ្យភ្ញាក់ផ្អើលដែលព្រះអង្គបានយាងត្រឡប់មកមាតុភូមិវិញក្នុងរយៈពេល ២៧ ឆ្នាំ។ដំណើរកម្សាន្តរបស់ព្រះចៅ Vacharaesorn Vivacharawongse ព្រះជន្ម ៤២ ព្រះវស្សា កើតឡើងក្នុងគ្រាដ៏ក្រៀមក្រំសម្រាប់ព្រះរាជវង្សានុវង្សថៃជាមួយនឹងបុត្រីច្បងរបស់ព្រះមហាក្សត្រដែលស្ថិតក្នុងសភាពសន្លប់តាំងពីខែធ្នូ។

Vacharaesorn ដែលធ្វើការនៅក្រុមហ៊ុនច្បាប់ក្នុងទីក្រុងញូវយ៉កបានទៅទស្សនាមូលនិធិសម្រាប់ការថែទាំកុមារអនាធិបតេយ្យដែលត្រូវបានគាំទ្រដោយរាជវង្សានុវង្សហើយបានជូនពរអ្នកឱ្យមានសុខភាពល្អ។ទ្រង់ព្រះពស្ត្រ(ស្លៀកពាក់)ខោខូវប៊យ និងអាវខ្មៅធម្មតា ព្រះអង្គបានថតរូបនៅមុខរូបព្រះបិតា និងជីតារបស់ព្រះអង្គ គឺព្រះបាទភូមិបុល អាឌុលយ៉ាដេត ដែលសោយទិវង្គតនៅឆ្នាំ ២០១៦ បន្ទាប់ពីសោយរាជ្យ ៧០ ឆ្នាំ។Vacharaesorn បានប្រាប់អ្នកយកព័ត៌មាននៅឯមូលនិធិបាងកកថា ខ្ញុំរីករាយណាស់ដែលបានត្រឡប់មកវិញ… ខ្ញុំបានទៅឆ្ងាយអស់រយៈពេល ២៧ឆ្នាំ។
ព្រះអង្គបាននិយាយថា វាដូចជាសុបិនក្លាយជាការពិត។Vacharaesorn គឺជាកូនប្រុសទី ២ក្នុងចំណោមកូនប្រុសទាំងបួនរបស់ព្រះមហេសីទីពីររបស់ព្រះបាទ Vajiralongkorn គឺ Sujarinee Vivacharawongse ដែលជាអតីតតារាសម្តែងដែលព្រះអង្គម្ចាស់គ្រងរាជ្យបានលែងលះគ្នាក្នុងឆ្នាំ១៩៩៦៕