ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះគ្មានមនុស្សបើកក្នុងសមុទ្ររបស់អ៊ុយក្រែនបានវាយប្រហារមូលដ្ឋានទ័ពជើងទឹករុស្ស៊ីនៅជិតកំពង់ផែសមុទ្រខ្មៅនៃ Novorossiysk ដែលជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការនាំចេញរបស់រុស្ស៊ីកាលពីព្រឹកថ្ងៃសុក្រហើយត្រូវបានបំផ្លាញដោយនាវាចម្បាំងរុស្ស៊ី។
ការវាយប្រហារនេះបានជំរុញឱ្យកំពង់ផែ Novorossiysk បញ្ឈប់ជាបណ្តោះអាសន្នរាល់ចលនាកប៉ាល់ ។នេះបើយោងតាមសម្ព័ន្ធ Caspian Pipeline Consortium ដែលប្រតិបត្តិការស្ថានីយប្រេងនៅទីនោះ។អ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមរុស្ស៊ីបានរាយការណ៍ថាពួកគេបានឮសំឡេងផ្ទុះនិងការបាញ់កាំភ្លើងនៅជិត Novorossiysk នៅព្រឹកថ្ងៃសុក្រ។ វាគឺក្លាយជាការវាយប្រហារលើកដំបូងរបស់អ៊ុយក្រែនលើកំពង់ផែពាណិជ្ជកម្មសំខាន់មួយរបស់រុស្ស៊ី។
រុស្ស៊ី បង្កើនចំណាយការពារជាតិ២០២៣ ទ្វេដង

រុស្ស៊ីបានបង្កើនចំណាយលើវិស័យការពារជាតិឆ្នាំ២០២៣ ទ្វេដងគឺកើនដល់ជាង១០០ពាន់លានដុល្លារ ស្មើនឹងមួយភាគបីនៃការចំណាយសាធារណៈទាំងអស់ ខណៈដែលការចំណាយនៃសង្គ្រាមនៅអ៊ុយក្រែនបានអូសបន្លាយនិងធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងលើហិរញ្ញវត្ថុរបស់ទីក្រុងម៉ូស្គូ។តួលេខនេះបានបង្ហាញពីការចំណាយរបស់រុស្ស៊ីលើជម្លោះ នៅពេលដែលទិន្នន័យនៃការចំណាយថវិកាតាមវិស័យជាក់លាក់មិនត្រូវបានផ្សាយអោយដឹងទេ។ រដ្ឋាភិបាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើតួលេខនេះទេ។
ពួកគេបង្ហាញថានៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ រុស្ស៊ីបានចំណាយ១២ភាគរយឬស្មើនឹង ៦,៤ពាន់លានដុល្លារ។ការចំណាយច្រើនគឺទៅលើវិស័យការពារជាតិជាង៥៣ ពាន់លានដុល្លារដែលបានកំណត់គោលដៅដំបូងសម្រាប់ឆ្នាំ ២០២៣ ។
ឯកសារបានបង្ហាញថាការចំណាយលើវិស័យការពារជាតិក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៣ មានចំនួន៥៨ ពាន់លានដុល្លារស្មើនឹង៣៧,៣ភាគរយនៃចំណាយសរុប១៥៩ ពាន់លានដុល្លារ ដែលបានចំណាយក្នុងអំឡុងពេលនោះ។
រុស្ស៊ី រើសទាហាន ២៣១,០០០នាក់ ក្នុងឆ្នាំ ២០២៣

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសរុស្ស៊ីបានជ្រើសរើសជាង២៣១០០០ ក្នុងឆ្នាំ ២០២៣ ។
លោក Dmitry Medvedev អតីតប្រធានាធិបតី និងបច្ចុប្បន្នបជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយថាយោងតាមក្រសួងការពារជាតិចាប់ពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី ៣ ខែសីហា … មនុស្សជាង ២៣១០០០ ត្រូវបានទទួលយកសម្រាប់សេវាកម្មយោធាកិច្ចសន្យា។
កាលពីថ្ងៃទី ២១ខែកញ្ញាឆ្នាំមុន ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការចល័តទ័ពផ្នែកខ្លះនៅក្នុងប្រទេសរុស្ស៊ី ដោយជ្រើសរើសទាហានរហូតដល់៣០ម៉ឺននាក់ដែលមានអាយុចន្លោះពី ១៨ ទៅ ៥០៕