Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិរុស្ស៊ី និងអ៊ុយក្រែន ផ្លោងមីស៊ីលដាក់គ្នា ខណៈលោក លោក​ Medvedev គំរាមប្រើ​នុយក្លេអ៊ែរ បើចាញ់​សង្គ្រាម

រុស្ស៊ី និងអ៊ុយក្រែន ផ្លោងមីស៊ីលដាក់គ្នា ខណៈលោក លោក​ Medvedev គំរាមប្រើ​នុយក្លេអ៊ែរ បើចាញ់​សង្គ្រាម

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Ihor Klymenko បាននិយាយថាយ៉ាងហោចណាស់មនុស្សពីរនាក់​ត្រូវ​បាន​សម្លាប់បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើក្រុង Kryvyi Rih។លោកបាននិយាយ​តាមទូរ​ទស្សន៍​ថា៖ «មនុស្សពីរនាក់បានស្លាប់ ហើយមនុស្សប្រហែលប្រាំពីរនាក់ស្ថិតនៅក្រោមគំនរបាក់បែក។លោកបន្ថែមថា មនុស្ស២៥នាក់បានរងរបួសក្នុងនោះមានកុមារ៤នាក់។ក្រសួងមហាផ្ទៃបាននិយាយថា មីស៊ីល​មួយបានវាយប្រហារលើអគារលំនៅឋាន៩ជាន់ ហើយមួយទៀតបាន​វាយប្រហារអគារ៤​ជាន់ដែលជាផ្នែក​នៃគ្រឹះ​ស្ថានអប់រំមួយ។

ជាមួយគ្នានេះដែរលោក Denis Pushilin ប្រមុខស្តីទីនៃសាធារណរដ្ឋប្រជាមានិត Donetsk របស់ប្រទេសរុស្ស៊ីបាន​និយាយកាលពីថ្ងៃចន្ទយ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និង ៦ នាក់ផ្សេងទៀតបានរងរបួស​នៅក្នុងការ​វាយប្រហាររបស់អ៊ុយក្រែនលើទីក្រុង Donetsk ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram លោក Pushilin បាននិយាយថា ស្រុកសរុបចំនួនពីរ​នៅ​កណ្តា​ល​​ទីក្រុងបានទទួលរងការទម្លាក់គ្រាប់បែក។ លោកបានកត់សម្គាល់ថា ការវាយប្រហារនេះក៏បាន​បំផ្លាញ​រថយន្ត​ក្រុងមួយផងដែរ ។

ប្រមុខ DPR ក៏បាននិយាយផងដែរថា កងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះ​គ្មានមនុស្ស​បើកដែលបានបំផ្លាញរោងចក្រប្រព្រឹត្តិកម្មទឹកនៅទីក្រុង Yasinovataya ក្នុងតំបន់ Donetsk ។

លោក Medvedev ៖រុស្ស៊ីអាចប្រើនុយក្លេអ៊ែរ បើចាញ់សង្គ្រាម អ៊ុយក្រែន

មន្ត្រីជាន់ខ្ពស់រុស្ស៊ីលោកឌីមីទ្រី មេដវេដេវ(Dmitry Medvedev) បាននិយាយសាជាថ្មីកាលពីថ្ងៃអាទិត្យថា រុស្ស៊ី​អាច​នឹងបង្ខំឱ្យប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើការវាយលុករបស់អ៊ុយក្រែនទទួលបានជោគជ័យ។

លោក Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយនៅក្នុងសារ Telegram ថាគ្រាន់តែស្រមៃថា ការវាយលុក… រួមជាមួយនឹងអង្គការណាតូ បានទទួលជោគជ័យនិងបញ្ចប់ដោយផ្នែកមួយនៃ​ទឹកដីរបស់យើង​ត្រូវបានដកហូតមែននោះ យើងនឹងត្រូវប្រើអាវុធនុយក្លេអ៊ែរដោយអនុលោមតាម​លក្ខខណ្ឌនៃក្រឹត្យរបស់​ប្រធា​នាធិបតីរុស្ស៊ី។ វានឹងមិនមានដំណោះស្រាយអ្វីផ្សេងទៀតនោះទេ។អតីតប្រធានាធិបតីរុស្ស៊ីបានបន្ថែម។សត្រូវរបស់យើងគួរតែបួងសួងដល់យុទ្ធជនរបស់យើង កុំឲ្យពិភពលោកឆេះក្នុងអណ្តាតភ្លើងនុយក្លេអ៊ែរ។

មេដឹកនាំអាហ្វ្រិកគាបសង្កត់លោក ពូទីន ឱ្យបញ្ចប់សង្រ្គាម

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA ចេញផ្សាយកាលពីថ្ងៃចន្ទទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ បានឲ្យដឹងថាក្រ​សួង​ការបរទេសរុស្ស៊ីបាននិយាយថាទីក្រុងម៉ូស្គូនឹងបន្តកិច្ចពិភាក្សាស្តីពីការរំពឹងទុកសម្រាប់ដំណោះស្រាយដោយសន្តិវិធីនៃវិបត្តិអ៊ុយក្រែនជាមួយប្រទេសចិន ប្រេស៊ីល និងដៃគូអាហ្វ្រិក។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកកាលពីសប្តាហ៍មុនដែលក្នុងឱកាសនោះមេដឹកនាំអាហ្វ្រិកមួយចំនួនបានគាបសង្កត់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕

RELATED ARTICLES