ប្រព័ន្ធផ្សព្វផ្សាយចំនួនពីរបានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាអាចនឹងផ្លាស់ប្តូរមេ ដឹកនាំដែលត្រូវបានបណ្តេញចេញលោកស្រី អ៊ុងសានស៊ូជី ពីពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះនៅក្នុងរដ្ឋធានី ណៃពិដោរវិញ។

សារព័ត៌មានAPបានដកស្រង់សម្តីមន្ត្រីសន្តិសុខដែលសុំមិនបង្ហាញអត្តសញ្ញាណម្នាក់បាននិយាយថានេះគឺ ជាទង្វើនៃការលើកលែងទោសដល់អ្នកទោស ដែលជាផ្នែកមួយនៃពិធីសាសនានឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។សេវាផ្សាយសំឡេងភាសាភូមារបស់ BBC បានដកស្រង់ ប្រភពជិតស្និទ្ធនឹងពន្ធនាគារបាននិយាយថា លោកស្រី ប្រហែលជាត្រូវបានផ្លាស់ទៅផ្ទះរួចហើយ ដែលជាធម្មតាផ្ទះនោះប្រើដោយមន្ត្រីរដ្ឋាភិបាល។ចំណែកឯរ៉យទ័មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍ ឬកន្លែងលាក់ខ្លួនរបស់លោកស្រី ស៊ូជី បាន ទេ។
អ្នកនាំពាក្យយោធាកំពុងកាន់អំណាចមីយ៉ាន់ម៉ាមិនអាចសុំការអធិប្បាយបានភ្លាមៗទេ។ មេធាវីរបស់លោកស្រី ស៊ូជី និងជាអ្នកនាំពាក្យរដ្ឋាភិបាលរួបរួមជាតិស្រមោល (NUG) ដែលប្រឆាំងនឹងការគ្រប់គ្រងដោយយោធាក៏មិន អាចបញ្ជាក់ពីរបាយការណ៍នេះបានទេ។

អ្នកនាំពាក្យ NUG លោក Kyaw Zaw បាននិយាយថា ព័ត៌មាននៃការកែលម្អលក្ខខណ្ឌគឺត្រូវបានស្វាគមន៍ ប៉ុន្តែ មិនផ្លាស់ប្តូរស្ថានភាពរបស់នាងជាអ្នកទោសមនសិការនោះទេ។
លោកស្រី ស៊ូជី កំពុងប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសបន្ថែមការឃុំខ្លួនរហូតដល់ ៣៣ ឆ្នាំបន្ទាប់ពីត្រូវបានកាត់ ទោសពីបទល្មើសរាប់ចាប់ពីបទញុះញង់ និងការក្លែងបន្លំការបោះឆ្នោតរហូតដល់អំពើពុករលួយ ការចោទប្រកាន់ ដែលលោកស្រីបដិសេធ។រដ្ឋាភិបាលលោកខាងលិចជាច្រើនបានថ្កោលទោសចំពោះទង្វើរបស់របបយោធាទៅលើលោកស្រី ស៊ូជី និងអ្នក ដទៃ ដោយអំពាវនាវឱ្យមានការដោះលែងពួកគេ៕