Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិវិមានក្រឹមឡាំង៖ រុស្ស៊ី មិនអាចវិលត្រលប់ទៅរក​កិច្ចព្រម​​ព្រៀងគ្រាប់ធញ្ញជាតិវិញទេ

វិមានក្រឹមឡាំង៖ រុស្ស៊ី មិនអាចវិលត្រលប់ទៅរក​កិច្ចព្រម​​ព្រៀងគ្រាប់ធញ្ញជាតិវិញទេ

កាលពីថ្ងៃអង្គារទី ២៥ ខែកក្កដា វិមានក្រឹមឡាំងនិយាយថា សម្រាប់ពេលនេះវាមិនអាចទៅរួចទេសម្រាប់​រុស្ស៊ី​ក្នុងការវិលត្រលប់ទៅកិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិចេញពីសមុទ្រខ្មៅវិញបានទេ ដោយសារតែផលប្រ​យោជន៍​​របស់រុស្ស៊ី មិនត្រូវបានអនុវត្ត។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកប្រធានា​ធិប​តី វ្ល៉ាឌីមៀពូទីនបានពន្យល់ថាកិច្ចព្រមព្រៀងអាចនឹងត្រូវបានរស់ឡើងវិញ ប្រសិនបើផ្នែកណាមួយនៃកិច្ច​ព្រម​ព្រៀងរបស់ខ្លួន ត្រូវបានគេគោរព។

កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រធានាធិបតីតួកគីកាលពីខែកក្កដា​កន្លង​ទៅ មានគោលបំណងការពារវិបត្តិស្បៀងអាហារពិភពលោក ដោយអនុញ្ញាតឱ្យគ្រាប់ធញ្ញជាតិដែលត្រូវ​បានរា​រាំង​ដោយសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនអាចនាំចេញដោយសុវត្ថិភាព។រុស្ស៊ីបានប្រកាសថាខ្លួនបាន​ដកខ្លួន​ចេញពីកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុន។

លោកPeskovបានបន្ថែមថាវានឹងមានសារៈសំខាន់សម្រាប់រុស្ស៊ី​ក្នុងការពិភាក្សាអំពីការផ្គត់ផ្គង់គ្រាប់ធញ្​ញជាតិ​នៅ​ក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកនៅចុងសប្តាហ៍នេះ។ប្រជាជនជាង៤០០លាននាក់នឹងរងផល់ប៉ះពាល់ប្រសិនបើកិច្ចព្រមព្រៀងនេះមិនត្រួវបានបន្តឡើងវិញ៕

RELATED ARTICLES