មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីកោះ Rhodes និង Corfu របស់ក្រិក ខណៈដែលនាយករដ្ឋមន្រ្តីលោក Kyriakos Mitsotakis បានប្រកាសថាប្រទេសមេឌីទែរ៉ាណេកំពុងមានសង្រ្គាមជាមួយនឹងភ្លើងឆេះព្រៃនៅទូទាំងប្រទេស។

នាយករដ្ឋមន្ត្រីបានប្រាប់សភាថាសម្រាប់ប៉ុន្មានសប្តាហ៍ខាងមុខ យើងត្រូវតែមានការប្រុងប្រយ័ត្នជាប្រចាំ។ យើងនឹងកសាងឡើងវិញនូវអ្វីដែលយើងបាត់បង់ យើងនឹងផ្តល់សំណងដល់អ្នកដែលរងទុក្ខ… វិបត្តិអាកាសធាតុបានមកដល់ហើយ។ វានឹងបង្ហាញខ្លួនវានៅគ្រប់ទីកន្លែងក្នុងសមុទ្រមេឌីទែរ៉ាណេជាមួយនឹងគ្រោះមហន្តរាយកាន់តែខ្លាំង។
លោកបានព្រមានថា ប្រទេសនេះប្រឈមមុខនឹងថ្ងៃលំបាកបីថ្ងៃទៀតមុនពេលសីតុណ្ហភាពខ្ពស់ត្រូវបានគេព្យាករណ៍ថានឹងធូរស្រាល។ យោងតាមអ្នកព្យាករណ៍អាកាសធាតុជាតិ EMY បានឱ្យដឹងថា នៅទីក្រុងអាថែនរដ្ឋធានីអាថែន ត្រូវបានគេរំពឹងថានឹងកើនឡើងដល់៤១ អង្សាសេ និងឡើងដល់៤៤អង្សាសេនៅកណ្តាលប្រទេសក្រិក។នៅលើកោះកម្សាន្តRhodesដែលជាគោលដៅវិស្សមកាលឈានមុខគេមួយរបស់ប្រទេសក្រិកអណ្តាតភ្លើងនៅតែមិនអាចគ្រប់គ្រងបានរយៈពេលប្រាំពីរថ្ងៃ បង្ខំមនុស្សរាប់រយនាក់ឱ្យភៀសខ្លួនចេញពីផ្ទះ និងសណ្ឋាគាររបស់ពួកគេ។នេះបើយោងតាមអ្នកនាំពាក្យរបស់កងពន្លត់អគ្គីភ័យ។
ការជម្លៀសចុងក្រោយបំផុតត្រូវបានបញ្ជា បន្ទាប់ពីមនុស្ស ១៩០០០នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរ ត្រូវបានជម្លៀសតាមឡានក្រុង និងទូកកាលពីចុងសប្តាហ៍ ចេញពីផ្លូវនៃភ្លើងដែលបានទៅដល់តំបន់ឆ្នេរជាច្រើនពីភ្នំក្បែរនោះ។
អ្នកពន្លត់អគ្គីភ័យជាង២៦០នាក់នៅតែប្រយុទ្ធនឹងអណ្តាតភ្លើងរយៈពេលប្រាំបីថ្ងៃជាប់ៗគ្នានៅលើកោះ Rhodes ដែលគាំទ្រដោយឧទ្ធម្ភាគចក្រពីរគ្រឿងនិងយន្តហោះពីរគ្រឿង។រហូតមកដល់ពេលនេះគេមិនទាន់មានតួលេខអ្នកស្លាប់បាត់បង់ជីវិតនិងការខួចខាតនៅឡើយទេវាគឺជាកិច្ចខិតខំប្រឹងប្រែងជម្លៀសដ៏ធំបំផុតរបស់ប្រទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ៕