Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិ ខ្សែបម្រើ Arthur Melo ចូលរួមជាមួយ Fiorentina

 ខ្សែបម្រើ Arthur Melo ចូលរួមជាមួយ Fiorentina

ក្លឹប Fiorentina បានចុះហត្ថលេខាលើខ្សែបម្រើប្រេស៊ីល Arthur Melo ពីក្លឹប Juventus ក្នុងលក្ខខណ្ឌខ្ចីជើងរយៈ ពេលមួយរដូវកាល។កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងជម្រើសក្នុងការទិញ នៅរដូវកាលក្រោយក្នុងតម្លៃ២២ លានដុល្លារ។

Arthur វ័យ ២៦ ឆ្នាំថ្មីៗនេះបានត្រលប់ទៅ Juventus វិញបន្ទាប់ពីខ្ចីជើងពេញមួយរដូវកាលនៅ Liverpool ជាកន្លែងដែលគាត់បានបង្ហាញខ្លួនជំនួសតែម្តងគត់សរុបលេង ១៣នាទី។គាត់បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិប្រេស៊ីល ២២ដងហើយគាត់គឺជាផ្នែកមួយនៃជ័យជំនះរបស់ក្រុម ជម្រើសជាតិនៅ Copa America ឆ្នាំ ២០១៩ ។

Fiorentina បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទីប្រាំបីក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន និងបានទទួលរង បរាជ័យក្នុងការប្រកួត Coppa Italia និង Europa Conference League វគ្គផ្តាច់ព្រ័ត្រ៕

RELATED ARTICLES