ការិយាល័យប្រធានាធិបតីទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែកក្កដាថា មេដឹកនាំកូរ៉េខាង ត្បូង សហរដ្ឋអាមេរិកនិងជប៉ុននឹងជួបប្រជុំគ្នានៅខែសីហានៅលើទឹកដីអាមេរិក ខណៈដែលប្រទេសទាំងបី បង្កើនកិច្ចសហប្រតិបត្តិការយោធាដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង។

ការប្រកាសនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនបានបើកកិច្ចប្រជុំក្រុមប្រឹក្សានុយ ក្លេអ៊ែរលើកដំបូងក្នុងរដ្ឋធានីកូរ៉េខាងត្បូង។កាលពីថ្ងៃអង្គារ នាវាមុជទឹកអាមេរិកដែលមានអាវុធនុយក្លេអ៊ែរបាន ធ្វើទស្សនកិច្ចនៅកំពង់ផែប៊ូសានជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨១។
ទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល ស្ថិតក្នុងចំណុចទាបបំផុតមួយរបស់ពួកគេ ដោយទំនាក់ ទំនងការទូតបានជាប់គាំង ហើយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការ បង្កើនការ អភិវឌ្ឍអាវុធ រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ។
កាលពីខែមេសាទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោនបាននិយាយថាប្រសិនបើទីក្រុងព្យុងយ៉ាងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនប្រឆាំងនឹងសម្ព័ន្ធមិត្តនោះវានឹងប្រឈមមុខនឹងប្រតិកម្មនុយក្លេអ៊ែរនិងការបញ្ចប់របបគីមជុងអ៊ុន។
ការិយាល័យប្រធានាធិបតីទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំកំពូលត្រី ភាគីកូរ៉េ- អាមេ រិក-ជប៉ុន គ្រោងនឹងធ្វើឡើងនៅសហរដ្ឋអាមេរិកក្នុងខែសីហា” ដោយបន្ថែមថាកាលបរិច្ឆេទ និងទីតាំងជាក់ លាក់ នឹងត្រូវបាន ប្រកាសនៅពេលក្រោយ៕