Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិ រឿងអាស្រូវផ្លូវភេទ កំពុងអង្រួនសភាសិង្ហបុរី

 រឿងអាស្រូវផ្លូវភេទ កំពុងអង្រួនសភាសិង្ហបុរី

អគ្គលេខាធិការគណបក្សពលករ (WP) លោក Leon Perera និងលោកស្រី Nicole Seah បានលាលែងពីគណ​បក្សប្រឆាំង បន្ទាប់ពីមានទំនាក់ទំនងស្នេហាក្រៅឆាក។នេះបើយោងតាម អគ្គលេខាធិការលោក Pritam Singhបានប្រកាសកាលពីថ្ងៃពុធទី១៩ខែកក្កដា។លោកក៏បាននិយាយដែរថា លោក Perera បានជូនដំណឹងទៅ​ប្រធានសភាស្តីទីថា លោកនឹងលាលែងពីតំណែងសមាជិកសភា។

ដូចគ្នានេះដែរកាលពីថ្ងៃច័ន្ទ អតីតប្រធានសភាលោក Tan Chuan-Jin ដែលជាសមាជិកសភាសម្រាប់ Marine Parade GRC តាំងពីឆ្នាំ ២០១១ បានលាលែងពីសភា និងគណបក្សសកម្មភាពប្រជាជនដែលកំពុងកាន់អំណាច។លោកមានទំនាក់ទំនងស្នេហាជាមួយសមាជិកសភាបក្ស PAP លោកស្រី Cheng Li Hui ដែលបានលាលែង​ពីបក្ស​ផងដែរ ។

លោកSinghបានបន្ថែមថាទំនាក់ទំនងស្នេហាលួចលាកនេះបានចាប់ផ្តើមបន្ទាប់ពីការបោះឆ្នោតសកលឆ្នាំ ២០២០ប៉ុន្តែ បានបញ្ឈប់មួយរយៈមុន។

មេដឹកនាំបក្សលោក Pritam Singh បាននិយាយថា សមាជិកសភាលោក Leon Perera អាយុ ៥៣ ឆ្នាំ និងមេដឹក​នាំ​បក្សយុវជនលោកស្រី Nicole Seah អាយុ៣៦  ឆ្នាំបានលាលែងពីតំណែងបន្ទាប់ពីវីដេអូដែល​បង្ហាញពីពួកគេ​កាន់​ដៃគ្នាត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោក Singh បានប្រាប់សន្និសីទសារព័ត៌មានថា ពួកគេទាំងពីរបានសារភាពថាពួកគេមានទំនាក់ទំនងស្នេហា។រដ្ឋធម្មនុញ្ញនៃគណបក្សពលករតម្រូវឱ្យបេក្ខជនមានភាពស្មោះត្រង់ ក្នុងការដោះស្រាយជាមួយបក្ស និងប្រជាជន​សិង្ហបុរី។ពួកគេទាំងពីរនាក់សុទ្ធ តែរៀបការមានកូនរៀងៗខ្លួន៕

RELATED ARTICLES