វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថាប្រទេសរុស្ស៊ីបានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិពីសមុទ្រខ្មៅ។

កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគីកាលពីខែកក្កដាឆ្នាំមុនមានគោលបំ ណងកាត់បន្ថយវិបត្តិស្បៀងអាហារពិភពលោក ដោយអនុញ្ញាតឱ្យគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដែលត្រូវបានរារាំង ដោយជម្លោះរុស្ស៊ី-អ៊ុយក្រែនត្រូវបាននាំចេញដោយសុវត្ថិភាព។
មន្ត្រីរុស្ស៊ីបាននិយាយថាវាត្រូវបានពន្យារជាច្រើនដង ប៉ុន្តែវាត្រូវផុតកំណត់នៅថ្ងៃចន្ទ។រុស្ស៊ីបាននិយាយអស់ រយៈពេលជាច្រើនខែកន្លងមកហើយថាថាលក្ខខណ្ឌសម្រាប់ការបន្តកិច្ចព្រមព្រៀងរបស់ខ្លួនមិនត្រូវបានបំពេញ។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថាតាមពិតទៅ កិច្ចព្រមព្រៀង សមុទ្រខ្មៅលែងមានសុពលភាពនៅថ្ងៃនេះ ។
ជាអកុសលផ្នែកនៃកិច្ចព្រមព្រៀងសមុទ្រខ្មៅទាំងនេះទាក់ទងនឹងរុស្ស៊ីមិនត្រូវបានអនុវត្តរហូតមកដល់ពេលនេះ ដូច្នេះឥទ្ធិពលរបស់វាត្រូវបានបញ្ចប់ ។

ទីក្រុងម៉ូស្គូបានត្អូញត្អែរជាយូរមកហើយថា ឧបសគ្គនៅតែមានចំពោះការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួន បើទោះជាទាំងមុខទំនិញទាំងនេះមិនត្រូវបានដាក់ទណ្ឌកម្មដោយផ្ទាល់ពីលោកខាងលិចក៏ដោយ ហើយបាន បង្ហាញនូវតម្រូវការជាបន្តបន្ទាប់ដែលខ្លួនបាននិយាយថាមិនត្រូវបានបំពេញ។លោកPeskovបាននិយាយថា ដរាបណាផ្នែករុស្ស៊ីនៃកិច្ចព្រមព្រៀង ត្រូវបានបំពេញភាគីរុស្ស៊ីនឹង ត្រលប់ទៅការ អនុវត្តកិច្ចព្រមព្រៀងនេះវិញ ភ្លាមៗ។លោកបាននិយាយថាការសម្រេចចិត្តមិនបន្តកិច្ចព្រមព្រៀងនេះមិនទាក់ទងនឹងការវាយប្រហារកាលពីយប់មកលើស្ពានរវាងរុស្ស៊ី និងគ្រីមៀ ដែលលោកបានហៅថាជា អំពើភេរវកម្មហើយបានស្តីបន្ទោសទៅលើអ៊ុយក្រែន៕