បើយោងតាមរបាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីថ្ងៃសុក្រទី១៤ខែកក្កដាឆ្នាំ២០២៣បានឲ្យដឹងថាជំងឺអេដស៍អាចត្រូវបានលុបបំបាត់ទាំងស្រុងនៅឆ្នាំ២០៣០ប្រសិនបើមេដឹកនាំរបស់ប្រទេសនីមួយៗប្រើប្រាស់យន្តការធំៗពីរ។

UNAIDSបាននិយាយថាដើម្បីបញ្ចប់ជំងឺអេដស៍មានជម្រើស២ចម្បងគឺនយោបាយ និងហិរញ្ញវត្ថុ។ប្រទេស និង មេដឹកនាំដែលដើរតាមមាគ៌ាទាំងពីរនេះកំពុងទទួលបានលទ្ធផលដ៏អស្ចារ្យ។UNAIDS បាននិយាយនៅ ក្នុងរបាយ ការណ៍ចុងក្រោយរបស់ខ្លួនថា មនុស្សចំនួន៣៩លាននាក់នៅទូទាំង ពិភពលោកកំពុងរស់នៅ ជាមួយមេរោគ អេដស៍ក្នុងឆ្នាំ២០២២។
យោងតាមរបាយការណ៍បានឱ្យដឹងថាមនុស្សប្រហែល១,៣ លាននាក់បានឆ្លងមេរោគ អេដស៍ថ្មីហើយ៦៣ម៉ឺន នាក់បានស្លាប់ដោយសារជំងឺដែលទាក់ទងនឹងជំងឺអេដស៍។
នៅក្នុងប្រទេសនិងតំបន់ដែលមានការវិនិយោគហិរញ្ញវត្ថុច្រើនជាងគេ ដូចជានៅអាហ្វ្រិកខាងកើត និងភាគ ខាងត្បូង ការឆ្លងមេរោគអេដស៍ថ្មីត្រូវបានកាត់បន្ថយចំនួន ៥៧% ចាប់តាំងពីឆ្នាំ២០១០មក។ស្ទើរតែមួយភាគបួនឬស្មើនឹង២៣%នៃការឆ្លងមេរោគអេដស៍ថ្មីគឺនៅអាស៊ី និងប៉ាស៊ីហ្វិក ដែលការឆ្លងថ្មីកំពុងកើន ឡើង គួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសមួយចំនួន។របាយការណ៍ក៏បានព្រមានថា ការបញ្ចប់ជំងឺអេដស៍នឹងមិន កើតឡើងដោយស្វ័យប្រវត្តិទេ។
យោងតាមរបាយការណ៍បានឱ្យដឹងថា មនុស្សប្រហែល ៩,២លាននាក់នៅតែខកខានក្នុងការព្យាបាលរួមទាំង កុមារ ៦៦ម៉ឺនដែលកំពុងរស់នៅជាមួយមេរោគអេដស៍៕