Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិអភិបាលក្រុងបាងកក ត្រៀមដីជិត១ហិកតា ​សម្រាប់​អ្នក​គាំទ្រលោកភីតា ធ្វើបាតុកម្ម

អភិបាលក្រុងបាងកក ត្រៀមដីជិត១ហិកតា ​សម្រាប់​អ្នក​គាំទ្រលោកភីតា ធ្វើបាតុកម្ម

តំបន់មួយនៅជិតសភាត្រូវបានរៀបចំរួចរាល់ហើយសម្រាប់បាតុករនៅពេលដែលសភានិងព្រឹទ្ធសភាជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ទី១៣ កក្កដា ឆ្នាំ ២០២៣ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីដែលសមាជិកព្រឹទ្ធសភា​មួយចំនួនព្រមានថាអាចមានបញ្ហា។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍។

ប្រធានសភាលោកWan Muhamad Noor Matha បាននិយាយកាលពីថ្ងៃចន្ទថាដី​ទំនេរដែលគ្រប់​គ្រងដោយរដ្ឋ​បាល​ក្រុងបាងកក ទល់មុខផ្លូវថាហានត្រូវបានត្រៀមទុកសម្រាប់បាតុករ នៅពេលដែលសភាប្រជុំរួមគ្នានៅព្រឹក​ថ្ងៃព្រហស្បតិ៍វេលាម៉ោង៩និង៣០នាទី។

លោក Wan បាននិយាយថា ក្រុមបាតុករមិនគួរប្រមូលផ្តុំនៅមុខសភាទេ ពីព្រោះមានការងារសំណង់កំពុង​បន្តដែលអាចបង្កគ្រោះថ្នាក់ដល់ពួកគេ។ លោកបានសម្របសម្រួលជាមួយសាលារាជធានីក្នុងការរៀប​ចំតំ​បន់ដែលនៅជិតនោះដោយមានតង់ និងបង្គន់សម្រាប់ប្រជាជននៅទីនោះ។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយកាលពីថ្ងៃចន្ទថាផ្ទៃដីទំហំ៥រ៉ៃស្មើនឹង​ជាង​៨០០០ម៉ែត្រ​ការ៉េ​ស្ថិតនៅក្នុងបរិវេណសាលាក្រុងហើយអាចផ្ទុកមនុស្សបានប្រហែល៦០០នាក់។

UTNP មិនដាក់លោកប្រាយុទ្ធ ប្រជែងកៅអីនាយករដ្ឋមន្ត្រីទេ

មេដឹកនាំគណបក្ស United Thai Nation Party (UTNP) លោកPirapan Salirathavibhaga បានប្រកាសកាល​ពីថ្ងៃចន្ទថា នឹងមិនតែងតាំងឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចាសម្រាប់ប្រជែងអាសនៈនាយករដ្ឋមន្ត្រីទេ។លោកបាននិយាយថា UTNP កំពុងស្ថិតនៅក្រៅការប្រកួតប្រជែងសម្រាប់តំណែងកំពូលព្រោះវាមិន​គាំទ្រ​គំនិត​របស់រដ្ឋាភិបាលភាគតិចដែលនឹងធ្វើឱ្យខូចដល់ប្រយោជន៍របស់ប្រទេស។ រដ្ឋាភិបាលដែលមានការគាំទ្រ​ពីក្រុម​ភាគតិចក្នុងសភានឹងមិនអាចអនុម័តច្បាប់ថ្មីបានទេ៕

RELATED ARTICLES