Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិប្រធានាធិបតីបេឡារុស៖អះអាងថាប្រធានទាហានស៊ីឈ្នួលស្ថិតនៅក្នុងដីរុស្ស៊ី ខណៈទីក្រុងម៉ូស្គូ​វាយប្រហារ​ទីក្រុងLviv

ប្រធានាធិបតីបេឡារុស៖អះអាងថាប្រធានទាហានស៊ីឈ្នួលស្ថិតនៅក្នុងដីរុស្ស៊ី ខណៈទីក្រុងម៉ូស្គូ​វាយប្រហារ​ទីក្រុងLviv

ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko និយាយថាមេទាហានស៊ីឈ្នួលរុស្ស៊ី Yevgeny Prigozhin កំពុងស្ថិតនៅក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី ហើយកងទ័ពWagnerរបស់គាត់បានបន្តនៅជំរុំដែលពួកគេ​ស្នាក់នៅ មុនពេលមានការប៉ុនប៉ងបះបោរប្រឆាំងនឹងទីក្រុងម៉ូស្គូ។

លោក Alexander Lukashenko បានប្រាប់អ្នកយកព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយបរទេសថា​នៅពេលនេះបញ្ហា​ចោទនៃការផ្ទេរនិងការរៀបចំរបស់ពួកគេមិនត្រូវបានសម្រេចចិត្តទេ។លោកបានបន្ថែមថាខ្ញុំពិតជា​មិនព្រួយបារម្ភ​ក្នុងការធ្វើជាម្ចាស់ផ្ទះទទួលអ្នកប្រយុទ្ធទាំងនោះនៅទីនេះទេ។

លោកAlexander Lukashenko គឺជាអ្នកសម្របសម្រួលអោយមានកិច្ចព្រមព្រៀងមួយរវាង​រុស្ស៊ីនិងលោក​Prigozhin ដែល​យល់ព្រម បញ្ចប់ការបះបោររបស់គាត់នៅថ្ងៃទី២៤ ខែមិថុនាជាថ្នូរនឹងការធានាសន្តិសុខ​សម្រាប់ខ្លួនគាត់និងទាហានរបស់គាត់។ កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យ Prigozhin និងកងទ័ពរបស់គាត់​ផ្លាស់ទីទៅប្រទេសបេឡារុស។

Lukashenko បាននិយាយកាលពីសប្តាហ៍មុនថា Prigozhin ស្ថិតនៅក្នុងប្រទេសបេឡារុស្ស។ គាត់បានប្រាប់អ្នក​សារព័ត៌មានអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ថា មេទាហានស៊ីឈ្នួលស្ថិតនៅក្នុងទីក្រុង St. Petersburg ហើយកង​ទ័ព Wagner នៅតែស្ថិតនៅក្នុងជំរំរបស់ពួកគេ។

រហូតមកដល់ពេលនេះគេនៅតែមិនទាន់ដឹងច្បាស់ថាប្រធានទាហានស៊ីឈ្នួលនៅទីណាឲ្យប្រាកដនៅឡើយទេ។

BBC បានតាមដានយន្តហោះឯកជនរបស់លោក Prigozhin ដែលហោះហើរទៅកាន់ប្រទេសបេឡារុស​កាលពី​ចុង​ខែមិថុនា ហើយត្រឡប់ទៅប្រទេសរុស្ស៊ីវិញនៅល្ងាចថ្ងៃដដែល។

ចាប់តាំងពីពេលនោះមកវាបានធ្វើការហោះហើរជាច្រើនរវាងទីក្រុង St Petersburg និង Moscow ទោះបីជាវាមិន​ច្បាស់ថាតើ Prigozhin បាននៅលើយន្តហោះឬយ៉ាងណា។ BBC ក៏មិនអាចផ្ទៀងផ្ទាត់ការអះអាងរបស់លោក Lukashenko អំពីទីតាំងបច្ចុប្បន្នរបស់មេដឹកនាំ Wagner បានដែរ។

 រុស្ស៊ី វាយប្រហារទីក្រុងLvlivស្លាប់៤របួស៣៤នាក់

មន្ត្រីអ៊ុយក្រែនបាននិយាយថាការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីមកលើទីក្រុងLvivកាលពីថ្ងៃព្រហស្បតិ៍​បានសម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់និងរបួសជាច្រើននាក់នៅក្នុង នៅក្នុងការវាយប្រហារដ៏ធំបំផុត​លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែនភាគខាងលិចចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ី។កងទ័ពអាកាសរបស់អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានវាយប្រហារទីក្រុងLvivជាមួយនឹងមីស៊ីលប្រភេទKalibrដែលបាញ់ចេញពីសមុទ្រខ្មៅ។ក្នុងចំណោមមីស៊ី១០យើងបានបាញ់ទម្លាក់ចំនួន៧។

រុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីការវាយប្រហារនោះទេប៉ុន្តែបានបដិសេធការកំណត់គោលដៅវាយប្រហារទៅលើជនស៊ីវិលដោយចេតនា បើទោះបីជាបានវាយប្រហារតាមអាកាសទៅលើ​តំបន់លំនៅឋានម្តងហើយ​ម្តង​ទៀត នៅទូទាំងប្រទេសអ៊ុយក្រែនក៏ដោយ។

ក្រសួងមហាផ្ទៃបានកត់ត្រាចំនួនអ្នកស្លាប់៤នាក់ និង៣៤ នាក់ផ្សេងទៀតរងរបួសរួមទាំងកុមារផងដែរ។ក្រុមអ្នកជួយ​សង្គ្រោះកំពុងបន្តធ្វើការនៅកន្លែងកើតហេតុ។សេវាសង្គ្រោះបន្ទាន់បាននិយាយថាពួកគេបានជួយសង្គ្រោះមនុស្សប្រាំពីរនាក់ចេញពីគំនរបាក់បែកនិងបានជម្លៀសមនុស្ស ៦៤នាក់ផ្សេងទៀត៕

RELATED ARTICLES