Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិប្រធានសភាថៃ ប្តេជា្តតម្កល់ផលប្រយោជន៍ជាតិ និង​ប្រជាជន លើផលប្រយោជន៍បក្ស

ប្រធានសភាថៃ ប្តេជា្តតម្កល់ផលប្រយោជន៍ជាតិ និង​ប្រជាជន លើផលប្រយោជន៍បក្ស

លោកWan Muhamad Noor Matha មេដឹកនាំគណបក្ស Prachachat គឺជាបេក្ខភាពតែមួយគត់សម្រាប់តំណែង​ប្រធានសភានៅពេលដែលសមាជិកសភាបានជួបប្រជុំគ្នាលើកដំបូងកាលពីព្រឹកថ្ងៃអង្គារដូច្នេះលោកត្រូវបានប្រកាសថាជាប់ឆ្នោតដោយគ្មានគូប្រជែងដោយផ្អែកទៅលើបទប្បញ្ញត្តិរបស់សភា។ប្រធានសភាចាំផ្ទះលោក Virote Pao-in បានលុបចោលការបោះឆ្នោតសម្ងាត់ដែលបានគ្រោងទុកសម្រាប់ប្រធានសភា ហើយបានប្រកាស​ជាផ្លូវ​ការថា លោក Wan Noor គឺជាប្រធានសភាថ្មីចាប់ពីពេលនេះតទៅ។

លោក Wan Muhamad ធ្លាប់បានដឹកនាំក្រសួងមួយចំនួនក្នុងរដ្ឋាភិបាលមុនៗ។លោកក៏ធ្លាប់ធ្វើជាប្រធានសភាតំ​ណាងរាស្រ្ត និងជាប្រធានសភាចន្លោះឆ្នាំ ១៩៩៦ និង ២០០០។

ប្រធានសភាថ្មីគឺជាមេដឹកនាំគណបក្ស Prachachat ។ គណបក្សនេះបានចូលរួមជាមួយគណបក្សឆ្ពោះទៅមុខ និងភឿថៃដើម្បីបង្កើតសម្ព័ន្ធភាពជាមួយសម្ព័ន្ធមិត្តចំនួនប្រាំផ្សេងទៀត បន្ទាប់ពីការបោះឆ្នោតសកលកាល​ពីខែ​ឧសភា នៅពេលដែលគណបក្សរបស់លោក ភីតាឈ្នហ ១៥១ អាសនៈច្រើនជាងគេ។

ជាមួយគ្នានេះ គណបក្សចម្រុះទាំងប្រាំបីមានអាសនៈចំនួន ៣១២នៅក្នុងសភាតំ​ណាងរាស្រ្តដែលមាន​សមាជិក​ចំនួន ៥០០។

ដើម្បីឲ្យលោក ភីតាក្លាយជានាយករដ្ឋមន្ត្រី លោកត្រូវការការអនុម័តលើសពីពាក់កណ្តាលនៃ​រដ្ឋសភាដែលមាន​អា​សនៈ​ចំនួន ៧៥០ ឬយ៉ាងហោចណាស់ ៣៧៦ សំឡេងនៅក្នុងសភាតំណាងតែម្នាក់ឯង ឬព្រឹទ្ធសភាផងដែរ។

គណបក្សទាំងពីរបានសម្រេចចិត្តចែករំលែកតំណែងអនុប្រធានរដ្ឋសភា ២រូប។អនុប្រធានទី១ ត្រូវបានគេរំពឹងថា​នឹង​បានទៅលើលោកPadiphat Santipada សមាជិកសភារបស់បក្សឆ្ពោះទៅមុខនិងទីពីរទៅសមាជិកសភា​របស់​ភឿថៃ គឺលោក Pichet Chuamuangphan ។នេះបើផ្អែកទៅលើកិច្ច

ព្រមព្រៀងដែលបានធ្វើឡើងកាលពីថ្ងៃចន្ទទី៣ កក្កដា ។បន្ទាប់ពីទទួលបានតំណែងប្រធានសភាលោក Wan Muhamadវ័យ៧៩ឆ្នាំបានថ្លែងសុន្ទរកថាទៅកាន់សមាជិកសភា ដោយប្តេជ្ញាបំពេញភារកិច្ចប្រកបដោយតម្លាភាព ភាពស្មោះត្រង់ និងគោរពដល់រដ្ឋធម្មនុញ្ញ ច្បាប់ និងបទប្បញ្ញត្តិរបស់សភា។

លោកបានមានប្រសាសន៍ថា ខ្ញុំនឹងមិនលម្អៀងខាងនយោបាយក្នុងពេលបំពេញភារកិច្ចរបស់ខ្ញុំទេ។លោកបាន​បន្ថែមថាខ្ញុំនឹងធ្វើការជាមួយបុគ្គលទាំងពីររូប ដែលនឹងក្លាយជាប្រធានអនុប្រធានសភា ដើម្បីកំណត់វិធី​សាស្រ្ត​ជាប្រព័ន្ធក្នុងការពិចារណាលើសេចក្តីព្រាងច្បាប់ សំណើ និងការសាកសួរ ដើម្បីឲ្យសមាជិកអាចបំពេញភារ​កិច្ចរបស់ខ្លួនប្រកបដោយសមត្ថភាពពេញលេញ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។

តើប្រធានសភាមានតួនាទីធ្វើអ្វីខ្លះ?

ប្រធានសភាគឺជាប្រធានផ្នែកនីតិបញ្ញត្តិ ដែលជាស្ថាប័នមួយក្នុងចំណោម​ស្ថាប័នអំណាចសំខាន់ៗទាំងបី​នៅក្នុង​ប្រទេសថៃ។

ក្រោមរបបប្រជាធិបតេយ្យថៃដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ ព្រះមហាក្សត្រប្រើអំណាចអធិប​តេយ្យ​ភាព​ដែលជាកម្មសិទ្ធិរបស់ប្រជាជនថៃ តាមរយៈស្ថាប័ននីតិប្បញ្ញត្តិ សាខាប្រតិបត្តិ និងផ្នែកតុលាការ។ទំនួលខុស​ត្រូវរបស់លោក Wan Muhamad រួមមានការរក្សាសណ្តាប់ធ្នាប់ក្នុងការសភា ការរៀបចំរបៀបវារៈសភានិង​ការ​បង្កើតគណៈកម្មាធិការសភាដើម្បីធ្វើការសម្រាប់សភា ៕

RELATED ARTICLES