Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិសភាតំណាងរាស្រ្តថៃ បើកជាផ្លូវការ ក្រោមអធិបតី ភាព​របស់ព្រះមហាក្សត្រ សំបូរទៅដោយឈាមថ្មី

សភាតំណាងរាស្រ្តថៃ បើកជាផ្លូវការ ក្រោមអធិបតី ភាព​របស់ព្រះមហាក្សត្រ សំបូរទៅដោយឈាមថ្មី

សម័យប្រជុំរដ្ឋសភាតំណាងរាស្រ្តលើកទី២៦របស់ប្រទេសថៃ បានបើកជាផ្លូវការហើយនៅថ្ងៃចន្ទទី៣ខែកក្កដា​ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រកាលពីថ្ងៃចន្ទ។សមាជិកសភាពីររូបលោកPirapan Salirathavibhaga របស់គណបក្ស United Thai Nation និងលោក Nathiphat Kunsetthasit មកពីគណបក្ស Move Forwardអវត្តមាន។

អ្វីដែលត្រូវបានគេកត់សម្គាល់នោះគឺគ្រាប់ពូជថ្មីដែលភាគច្រើនជាកម្មសិទ្ធិរបស់គណបក្សឆ្ពោះទៅមុខ។នេះបើ​យោងតាមការចេញផ្សាយរបស់កាសែតថៃThe Nation ។គិតមកត្រឹមម៉ោង៦ល្ងាចថ្ងៃចន្ទនេះកិច្ចប្រជុំកំពុងដំណើការហើយលទ្ធផលយ៉ាងណានោះមិនទាន់ត្រូវគេទម្លាយឲ្យដឹងនៅឡើយទេ។ កិច្ចប្រជុំនេះគឺដើម្បីរៀបចំជ្រើសរើសប្រធានសភាមួយរូបនិង អនុប្រធាន២រូបដែលគណ​បក្ស​ទាំង២កំពុងប្រទាញប្រទង់គ្នា។

យោងតាមលេខាធិការដ្ឋានសភាបានឲ្យដឹងថាសមាជិកសភាចំនួន២៦៨នាក់ក្នុងចំណោមសមាជិកសភាទាំង ៥០០នាក់គឺជាជាប់ឆ្នោតលើកដំបូង។គណបក្សឆ្ពោះទៅមុខដែលដណ្តើមបាន១៥១ អាសនៈ មានគ្រាប់ពូជថ្មីចំនួន ១២០ តាមពីក្រោយដោយគណបក្សភឿថៃដែលជាឈ្នះឆ្នោតលំដាប់ទី២មានឈាមថ្មី៤៥នាក់។គណបក្សPalang Pracharath ឈរនៅលេខរៀងទី៣ ជាមួយនឹងអ្នកជាប់ឆ្នោតថ្មីចំនួន ២០ រួមទាំងមេដឹកនាំគណបក្ស​លោកឧត្តម​សេនីយ៍ Prawit Wongsuwon ។

គណបក្សផ្សេងទៀតដែលមានសមាជិកមុខថ្មីគឺ គណបក្ស United Thai Nation (នាក់), Democrat (៧នាក់), Thai Sang Thai (៥នាក់), Prachachart (៤នាក់), និង Pheu Thai Ruam Palang (២នាក់) ។

គណបក្ស Chart Thai Pattana, គណបក្ស Thai County, គណបក្ស Mai, គណបក្ស Palang Sungkhom Mai និង​គណបក្សFairក៏មានសមាជិកសភាមុខថ្មីមួយម្នាក់ផងដែរ។

ជាមួយគ្នានេះដែរក្នុងចំណោមសមាជិកសភាចំនួន ៥០០នាក់នៃសភាថ្មីរបស់ប្រទេសថៃ លោក ឈួន លីកផៃ សមា​ជិកសភាក្នុងបញ្ជីគណបក្សប្រជាធិបតេយ្យ បានក្លាយជាសមាជិកសភាដែលជាប់ឆ្នោតច្រើនជាង​គេគ្រប់​ពេល។ អតីតយុទ្ធជនអាយុ ៨៤ ឆ្នាំរូបនេះបានជាប់ឆ្នោតចំនួន ១៧ ដង។

បើនិយាយពីសមាមាត្រយេនឌ័រ សភាថ្មីនៅតែគ្របដណ្ដប់ដោយបុរស ។សមាជិកសភាមណ្ឌលចំនួន ៣១៨ និងសមា​ជិកសភាក្នុងបញ្ជីបក្ស ៨៦។ជាការប្រៀបធៀបសភាថ្មីមានស្ត្រីចំនួន ៩៥រូប សមាជិកសភា​មណ្ឌុល​បោះឆ្នោតចំនួន ៨២រូប និងសមាជិកសភាក្នុងបញ្ជីបក្សចំនួន ១៣រូប។ចំនួនស្ត្រីបានកើនឡើងបន្តិចធៀបនឹង​សភាមុនដែលមានសមាជិកសភាជាស្ត្រី ៨២ រូប។

ទន្ទឹមនឹងនោះ សមាជិកសភាវ័យក្មេងជាងគេលើកនេះគឺ Thavivong Tothavivong របស់គណបក្សឆ្ពោះទៅមុខ និងលោក Sudarat Pithakpornpallop របស់ភឿថៃ។ អ្នកទាំងពីរមានអាយុទើបតែ ២៧ ឆ្នាំ។

សមាជិកសភាបុរសចាស់ជាងគេនៅក្នុងសភាថ្មីគឺសមាជិកសភាក្នុងបញ្ជីគណបក្សភឿថៃលោក Wiroj Pao-in អាយុ ៨៩ ឆ្នាំហើយសមាជិកសភាស្ត្រីចំណាស់ជាងគេគឺសមាជិកសភារបស់គណបក្ស Palang Pracharat មក​ពីមណ្ឌលបោះឆ្នោតទី 1 គឺលោកស្រី Kwanruan Thienthong អាយុ ៧៩ ឆ្នាំ៕

RELATED ARTICLES